ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» Breaking News, ព័ត៌មានជាតិ » អ៊ុក គឹម​សាន មេខ្លោង​ប្រមូល​ទិញ ឈើ​សុ​ក្រំ ធ្នង់ ផ្ដាច់មុខ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​ ​

អ៊ុក គឹម​សាន មេខ្លោង​ប្រមូល​ទិញ ឈើ​សុ​ក្រំ ធ្នង់ ផ្ដាច់មុខ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​ ​

ខេត្ដ​ស្ទឹងត្រែង ៖ សកម្មភាព​ដឹក ជញ្ជូន​ឈើ​ល្មើស​ច្បាប់​នៅ​បន្ដ​កើតមាន កាន់តែ​ខ្លាំង​ឡើង​ចេញពី​តំបន់​ឧទ្យាន​ជាតិ វីរ​ជ័យ តាមរយៈ​ក្រុម​ឈ្មួញ​បាន​ចំណាយ ប្រាក់​ប្រមូល​ទិញ ជួល​កម្មករ​ផ្ដួលរំលំ និង​ស្ថិត​ក្រោម​ការ​បើកភ្លើង​ខៀវ​ពី​ជំនាញ រដ្ឋបាល​ព្រៃឈើ​ក៏​ដូចជា​ខាង​បរិស្ថាន​ផង ដែរ ។​
​លោក អ៊ុក គឹម​សាន មេ​ឈ្មួញ​ឈើ ដ៏​ធំ និង​ជា​មនុស្ស​ជំនិត​ឧកញ៉ា ទ្រី ភាព បាន​ចេញ​មុខ​រកស៊ី​បទល្មើស​ព្រៃឈើ​នៅ ស្រុក​សៀម​ប៉ាង ខេត្ដ​ស្ទឹងត្រែង បន្ទាប់​ពី រកស៊ី​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ដ​ព្រះវិហារ ពោធិ៍សាត់​ទទួលបាន​ជោគជ័យ និង​ក្លាយ ជា​ឧកញ៉ា​នោះ ។​
​ឧកញ៉ា ទ្រី ភាព ត្រូវបាន​អះអាង​ថា ក្រុមហ៊ុន​របស់​លោក មិន​មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ឬ បញ្ឈប់​ចាប់យក​អាជីព​វិនិយោគ​ដាំ​ដំណាំ ឧស្សាហកម្ម​ក៏ដោយ មេ​ឈ្មួញ​ឈើ អ៊ុក គឹម​សាន ត្រូវបានគេទទួលស្គាល់​ថា គាត់​នៅ​តែ​ជា​អ្នកតំណាង​ឱ្យ​ឧកញ៉ា ទ្រី ភាព ដោយ​អំណាច​ឥទ្ធិពល​ក្នុង​ការប្រមូល ទិញ​ឈើ​ភាគច្រើន​ល្មើសច្បាប់​ចេញពី តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​យ៉ាង​ចំហរ ។​
​អ៊ុក គឹម​សាន មាន​ឃ្លាំង​ស្ដុក​ឈើ ដ៏​ធំ​នៅ​ចំណុចឃ្លាំង​វ៉ៃ​ថ្ម ក្នុងស្រុក​សៀម ប៉ាង ។ ឈើ​ទាំង​នោះ​មាន​ប្រភេទ​ធ្នង់ និង សុ​ក្រំ ប្រមូល​ទិញ​ពី​តំបន់​អូរ​តា​ងួន ទួល សេវា ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ ។ ឈើ​ភាគ ច្រើន​ទិញ​ពី​បងប្អូន​ជនជាតិ និង​ឈ្មួញ ផ្សេងៗ​ទៀត ពីព្រោះ​បងប្អូន​ជនជាតិ និង ឈ្មួញ​បើ​មិន​លក់​ឱ្យ​ពួកគេ​អាច​ប្រឈម ទៅ​នឹង​ការ​ចាប់ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដោយ​ចាត់ទុកថា ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ដែល​កាន់កាប់​ដោយ អ៊ុក គឹម​សាន គឺ​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ផ្ដាច់មុខ​មិន​អនុញ្ញាត​ឱ្យ​អ្នកណា​ប្រមូល ទិញ​បាន​ឡើយ ។​
​អ្នក​រកស៊ី​ឈើ​នៅ​ទីនោះ​បាន​ឱ្យដឹងថា អ៊ុក គឹម​សាន យក​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ធ្វើ​ជា​ជំនួញ​ឈើ​ល្មើសច្បាប់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ជាច្រើន នាក់​បាន​សហការគ្នា​ជាមួយ​អ៊ុក គឹម​សាន ចាំ​ប្រមូល​ទិញ​ឈើ​ប្រភេទ​សុ​ក្រំ និង​ធ្នង់ នៅ​ឃ្លាំង​វ៉ៃ​ថ្ម ជា​ឈើ​ដែល​កាប់​បំផ្លាញ ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​ក្នុងតម្លៃ ប្រភេទ​សុ​ក្រំ ១​ម៉ែត្រគូប ១៥០​ដុល្លារ ។ ដោយ​ប្រភេទ​ឈើ​ធ្នង់ ១​ម៉ែត្រគូប​តម្លៃ ចាប់ពី​៣៥០​ដុល្លារ​ទៅ​៥០០​ដុល្លារ ឬ ៧០០​ដុល្លារ តាម​មុខកាត់​តូចធំ ។​
​ប្រជាពលរដ្ឋ​ជាច្រើន​រួម​ទាំង​អាជ្ញាធរ ផង​ដែរ​សម្ដែង​ការសោកស្ដាយ​ដ៏​ព​ន់ ពេក​ចំពោះ​ការបំផ្លិចបំផ្លាញ​បាត់បង់ ព្រៃ​ធម្មជាតិ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ ខណៈ​កំពុង​ការពារ​អភិរក្ស​នេះ ។​
​សកម្មភាព​របស់ អ៊ុក គឹម​សាន មិន ត្រឹមតែ​សម្រុក​ក្នុង​ការប្រមូលទិញ​ឈើ ប្រណីត​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ ពី​បងប្អូន​ជនជាតិ ពី​ឈ្មួញ​ប៉ុណ្ណោះ​ទេ មួយ​រយៈ​នេះ​អ៊ុក គឹម​សាន កំពុងតែ​លាត សន្ធឹង​ឥទ្ធិពល​របស់​ខ្លួន​ចាំ​ប្រមូល​ទិញ ឈើ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តាម​ព្រំដែន ក្នុង នោះ​ដឹក​ជញ្ជូន​តាម​ទឹក​ចេញ​ពី​តំបន់ កោះ​ឫស្សី អូរ​គក់ ហ៊ី​ហ្គោម អូ​រលំ​ហៀ​ង អូរ​ថ្ម​រលួយ បណ្ដែត​តាម​ទឹក ធ្វើឡើង សុទ្ធតែ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​ជំនាញ រដ្ឋបាល​ព្រៃឈើ​ដែល​គ្រប់គ្រង​ដោយ លោក ឈាង តុលា ។​
​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ឈើ​ដ៏​អនាធិបតេយ្យ​នេះ អ្នកសារព័ត៌មាន​មិនអាច​ទាក់ទង បាន​ទេ​ពី​លោក អ៊ុក គឹម​សាន នៅ​ព្រឹក ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​គ្មាន លេខ​ទូរស័ព្ទ ។​
​អាជ្ញាធរ​ខេត្ដ​ស្ទឹងត្រែង​ហាក់ដូចជា បន្ធូរដៃ​ឬ​ខ្វះ​ការទទួលខុសត្រូវ​រាល់​សកម្ម ភាព​បទល្មើស​ព្រៃឈើ​កើត​មាន​ស្រប ពេលដែល​រាជរដ្ឋាភិបាល​កំពុង​ត្រូវបាន រឹតបន្ដឹង​ក្នុង​ការបង្ក្រាប​ឱ្យខាងតែបាន នោះ ។ ករណី​នេះ​នគរ​វត្ដ​មិនអាច​ទាក់ ទង​បាន​ទេ​ពី​លោក កុល សំអុល អភិបាល នៃ​គណៈ​អភិបាលខេត្ដ​ស្ទឹងត្រែង​ដោយ ទូរស័ព្ទ​ត្រូវបាន​បិទ ។​
​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ស្ទឹងត្រែង​រង​នូវ​ការរិះគន់ យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​សមត្ថកិច្ច មន្ដ្រី​រាជ ការ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ដ​ថា គាត់​អាច​នឹង​ពាក់ព័ន្ធ​ការទាញយក ប្រយោជន៍​ពី​បទល្មើស​ឈើ​ក្នុង​សម​ត្ថ កិច្ច​ដែនដី​ដែល​ខ្លួន​កំពុង​គ្រប់គ្រង ។ ក្នុង នោះ​គេ​បាន​លើកឡើង​ថា គ្រាន់តែ​ក្នុង ទីរួមខេត្ដ​មាន​ឈ្មួញ​ជាច្រើន​ដឹកជញ្ជូន ឈើ​តាម​រថយន្ដ​តូចធំ និង​តាម​ទូក​ចូល ខេត្ដ​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ឃើញ​វត្ថ​មាន ជំនាញ​បង្ក្រាប បន្ទាប់​ពី​សម្របសម្រួល រវាង​ក្រុម​ឈ្មួញ​នឹង​ជំនាញ​រដ្ឋបាល​ព្រៃ ឈើ ។​
​អ្នកសារព័ត៌មាន​មិនអាច​ទាក់ទង​បាន​ទេ​ពី លោក​ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​ខេត្ដ​ក្នុងករណី​បទល្មើស​ព្រៃឈើ​កំពុង កើតមាន​បែប​នេះ ។ មាន​ឈ្មួញ​ខ្លះ​បង្ហើប ថា លោក ឈាង តុលា ពិតជា​មិន​មាន ចេតនា​ណាមួយ​បង្ក្រាប​ដោយសារ​មាន កញ្ចប់​ប្រចាំខែ ឬ​មិន​ត្រូវ​វាយ​បំបែក ឆ្នាំងបាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើយ​៕
11046320_552551918255741_1443573194125850308_n 12342598_552551911589075_7817199442391252891_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya