ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » នាំ​គ្នា​ត្រឡប់​មកពី​លេង​បុណ្យ​សមុទ្រ ក្រឡាប់​រថយន្ត ស្លាប់ និង​រងរបួស ១០​នាក់​ ​

នាំ​គ្នា​ត្រឡប់​មកពី​លេង​បុណ្យ​សមុទ្រ ក្រឡាប់​រថយន្ត ស្លាប់ និង​រងរបួស ១០​នាក់​ ​

ខេត្ត​កំពត​៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ មាន​សមាជិក ១០​នាក់ បាន​ស្លាប់ និង​រងរបួស ដោយសារ​ក្រឡាប់​រថយន្ត នៅវេលា​ម៉ោង​ជាង​១១​យប់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ បន្ទាប់​ពី​ត្រឡប់មក ពី​មើល​បុណ្យ​សមុទ្រ​វិញ ដែល​ស្ថិតនៅ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ស្ពាន​លូ​ដើម​អំពិល ដែល​ស្ថិត​ក្នុង​ភូមិ​វត្ត​ពោធិ​ឃុំ​ថ្មី​ស្រុក​ទឹកឈូ​ខេត្ត​កំពត ។​
​មន្ត្រីនគរបាល ស្រុក​ទឹកឈូ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ថា មុនពេល​កើតហេតុ មានកម្ម​វី​ធី​បុណ្យ​សមុទ្រ​នៅ​ឯ​ទី​រួម​ខេត្ត​កំពត ហើយ​ក្រុមគ្រួសារ​ដែល​រងគ្រួស​នេះ មាន​សមាជិក​១០​នាក់​ក្នុងនោះ​មាន​ស្ត្រី​៣​នាក់ បាន​ជិះ​រថយន្ត​ជា​លក្ខណៈ គ្រួសារ​មួយ​គ្រឿង ម៉ាក​សាំ​យ៉ុង​ពណ៌​ទឹកប៊ិច​ស្លាក​លេខ​កំពត​2A-1431 ចេញពី​ស្រុក​ដងទង់​ដើម្បី​ទៅ​មើល កម្មវិធី​បុណ្យ​សមុទ្រ នៅ​ឯ​ទី​រួម​ខេត្តកំពត​។​
​លុះ​ពេល​យប់​ជ្រៅ​ក៏​បាន​បើករថយន្ត​វិលត្រឡប់​មក​លំនៅដ្ឋាន​វិញ តែ​ជា​អកុសល បើក​មិនទាន់​ដល់​លំនៅដ្ឋាន​ផង ក៏​បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត ដែល​បណ្តាលឲ្យ​ស្ត្រី​២​នាក់​ស្លាប់ និង​៨​នាក់​ទៀត រងរបួស​។​
​ក្រោយពី កើតហេតុ កម្លាំង នគរបាល របស់​ស្រុក ទឹក ឈូ ចេញ ទៅ ជួយ អន្តរាគមន៍ និង​បាន​ហៅ​រថយន្ត សង្គ្រោះ មក​ដឹកយក​អ្នករងរបួស​ដើម្បី​សង្គ្រោះ​ភ្លាមៗ​ផងដែរ ដោយឡែក​សព​ត្រូវបាន ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី រឺឯ​រថយន្ត​ត្រូវបាន កម្លាំង​ចរាចរណ៍ ស្រុក​យក​ទៅ​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ ដើម្បី​រងចាំ​ប្រគល់​ទៅឲ្យ ខាង​ម្ចាស់​វិញ​ផង​ដែរ​៕
12360359_552550324922567_7693379070650162181_n 12373321_552550294922570_3265606082339127413_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya