ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » លោក ឯម បូរ ៖ ពន្ធនាគារ​ខេត្ត​កំពត​យកចិត្តទុកដាក់​ចំពោះ​អ្នក​ជាប់​ឃុំ​និង​អភិវឌ្ឍន៍​អង្គភាព ​

លោក ឯម បូរ ៖ ពន្ធនាគារ​ខេត្ត​កំពត​យកចិត្តទុកដាក់​ចំពោះ​អ្នក​ជាប់​ឃុំ​និង​អភិវឌ្ឍន៍​អង្គភាព ​

កំពត ៖ លោក ឯម បូរ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត បាន​ថ្លែង​ឲ្យដឹង​ថា​អង្គភាព​របស់​លោក​តាំងពី​ពេល​មុន​រហូត​ដល់ពេល​បច្ចុប្បន្ន​គឺ​បាន​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការរស់នៅ​របស់​អ្នក​ជាប់​ឃុំ ទាំង​អាហារ​ហូបចុក ការចេញ​ហាត់ប្រាណ និង​ការរស់នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ប្រកបដោយ​អនាម័យ​និង​សុខភាព ។ ចំពោះ​ព័ត៌មាន​ដែលថា​អង្គភាព​របស់​លោក​កិបកេង​ប្រាក់​ចំណាយ​សម្រាប់​ទិញ​ម្ហូបអាហារ​ឲ្យ​អ្នក​ជាប់​ឃុំ​នោះ​គឺជា​រឿង​មិន​ពិត ។ ព្រោះ​ថា​ការចំណាយ​ទៅ​លើ​ក​ទណ្ឌិត​ម្នាក់​ក្នុង ១​ថៃ្ង​រដ្ឋ​ផ្តល់​ជូន​តែ ២៨០០​រៀល ប្រាក់​នេះ​បើ​គិត​ទៅ​វា​មាន​ចំនួន​តិច​ណាស់ ប៉ុន្តែ​ដោយ​ដាំបាយ​ឆ្នាំង​ធំ ស្ល​ឆ្នាំង​ធំ ប្រាក់​ចំនួន ២៨០០​រៀល​នេះ សមល្មម​នឹង​ការចំណាយ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​មិន​អាច​កិបកេង​បានទេ បើ​ហ៊ាន​កិបកេង​ប្រាកដជា​អ្នកទោស​ហូប​មិន​ឆ្អែត ភាព​មួល​ម៉ៅ​របស់​អ្នកទោស​និង​កើត​មាន និង​បង្ក​ភាពលំបាក​ដល់​ការគ្រប់គ្រង​របស់​ពន្ធ​នាគារ​ជាមិនខាន ។​
​លោក​ប្រធាន​ពន្ធនាគារ ឯម បូរ ក៏​បាន​បន្ថែមទៀតថា ក្រោយពី​អង្គភាព​របស់​លោក​ប្តួរ​ទីតាំង​ពី​កណ្តាល​ក្រុង ទៅកាន់​ជាយ​ខេត្ត ទាំង​មន្ត្រី​ទាំងអស់​ក៏​ដូចជា​អង្គភាព​ពន្ធនាគារ​គឺ​ជួប​ការលំបាក​ជាច្រើន ប៉ុន្តែ​បច្ចុប្បន្ន​លោក​កំពុងតែ​ប្រឹងប្រែង​ក្នុង​ការសាងសង់​កន្លែង​ស្នាក់នៅ​របស់​មន្ត្រី​ពន្ធនាគារ កន្លែង​ជួប​គ្រួសារ​របស់​អ្នក​ជាប់​ឃុំ​រូ​ម​និង​ការជីក​ស្រះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ពន្ធនាគារ និង​សហគមន៍​រស់នៅ​ក្បែរ​ខាង ។​

​ហើយ​បច្ចុប្បន្ន​គំរោង​ទាំងនេះ​នៅ​មិនទាន់មាន​ថវិការ​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​គឺ​លោក​ត្រូវ​តែ​ខំប្រឹងប្រែង​គៀងគរ​សម្បុរ​ស​ជន អង្គការ​ជាតិ​និង​អន្តរជាតិ​ដើម្បី​អនុវត្តន៍​គំរោង​ទាំង​នេះ​ឲ្យបាន​សំរេច​ជា​ស្ថាពរ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ៕
1585pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya