ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » មេខ្លោង​គ្រឿងញៀន​និង​គូកន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន រឹបអូស​បាន​ដាវ​និង​ថ្នាំញៀន

មេខ្លោង​គ្រឿងញៀន​និង​គូកន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន រឹបអូស​បាន​ដាវ​និង​ថ្នាំញៀន

(​ភ្នំពេញ​)៖ មេខ្លោង​គ្រឿងញៀន​ម្នាក់​រួម​និង​គូរ​កន ៤​នាក់​ផ្សេង​ទៀត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​រសៀល ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខ​មន្ទី​ពេទ្យ​លោកសង្ឃ ។​
​មន្ត្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​និយាយថា លោក ពៅ សំ​អេង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក យិន បញ្ញា​រិទ្ធ ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ ក្រោយពី​មាន​ការសម្របសម្រួល​ពី​លោក​សៀង សុខ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​គ្រឿងញៀន​ដ៍​ធំ​មួយ​នៅ​មុខ​មន្ទី​ពេទ្យ​លោកសង្ឃ ។​
​មន្ត្រីនគរបាល​បាន​បន្តរ​ថា ក្រោយ​ប្រតិបត្តិការ​មួយ​ប្រាវ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​៥​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​មេខ្លោង​គ្រឿងញៀន ក្រៅពី​នោះ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​៤​កញ្ចប់ និង​ដាវ សាមូ៉រ៉ៃ​៦​ដើម​ផង​ដែរ ៕
11-12-2015d64961 d64963

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya