ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​ជន​បរទេស​ជាង​១០​នាក់ ពាក់ព័ន្ធ​ការ​លួច​ឆ្លងដែន ស្នាក់​នៅ​គ្មាន​លិខិតស្នាម

ចាប់ខ្លួន​ជន​បរទេស​ជាង​១០​នាក់ ពាក់ព័ន្ធ​ការ​លួច​ឆ្លងដែន ស្នាក់​នៅ​គ្មាន​លិខិតស្នាម

ភ្នំពេញ​៖ ជាបឋម​សមត្ថកិច្ច​កម្ពុជា​បាន​ត្រួតពិនិត្យ​ឃើញ​ជន​បរទេស​ជាង​១០​នាក់ កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​១១​ធ្នូ ២០១៥ នៅ​ភូមិ​សាមគ្គី សង្កាត់ ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​
​ក្រោយពី​មាន​ការស្រាវជ្រាវ​រួចមក កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការសំរបសម្រួល ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង តំណាង​អយ្យការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន ជន​បរទេស​ចំនួន ១២​នាក់ ក្នុងនោះ​មាន​ស្រី​៤​នាក់ ។​
​ជនបរទេស​ទាំងនេះ​សុទ្ធសឹង​ជា​ជនជាតិ​វៀតណាម ដែល​បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ប្រកប​របរ​រកស៊ី ដោយ​ខុសច្បាប់​គ្មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ ហើយ​ពួកគេ​ក៍​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​សាកសួរ​និង​ត្រៀម​បណ្តេញចេញ ផងដែរ ៕
11-12-201564931 64933

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya