ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ស្លាប់ ២​នាក់ របួស​១៣​នាក់ ដោយសារ​គ្រោះថ្នាក់ ចរាច​រណ៍ ថ្ងៃទី​១១​ធ្នូ ឆ្នាំ​២០១៥ ​

ស្លាប់ ២​នាក់ របួស​១៣​នាក់ ដោយសារ​គ្រោះថ្នាក់ ចរាច​រណ៍ ថ្ងៃទី​១១​ធ្នូ ឆ្នាំ​២០១៥ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ចំនួន​៦​លើក យប់​២​លើក​, បណ្តាល ឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​) អ្នករបួសធ្ងន់ ៩​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល ៤​នាក់ (​ស្រី​១​នាក់​)​។​
​យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦​លើក​នេះ បាន​បង្ក​ឲ្យ ខូចខាត យានយន្ត សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង​។​
​មូលហេតុ ដែល​បណ្តាលឲ្យមាន គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ២​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​, បត់​គ្រោះថ្នាក់​២​លើក ក្នុងនោះ​គ្រោះថ្នាក់​ជិះ​ម៉ូតូ ដោយ​មិន​ពាក់មួក សុវត្ថិភាព​មាន ១២​នាក់ យប់​១ នាក់​។​
​សូមបញ្ជាក់​ថា រថយន្ត​ពិន័យ​សរុប​ចំនួន​១,៧២០​គ្រឿង (​រថយន្ត​ធំ​៨៧១​គ្រឿង​) ស្មើ​និង ១.៧២០​ករណី ល្មើស​ក្រដាស​ស្នាម​មាន​៩៤៥ គ្រឿង ស្មើនឹង​៩៤៥​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៧៧៥ គ្រឿង​ស្មើនឹង​៧៧៥​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១.៤០៦ គ្រឿង​៕

12347590_849570171831327_1812408485900863816_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya