ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ឈើប្រណិត ប៉ូលិស​ដេញ​ពី​ពោធិសាត់ ចាប់បាន​នៅ​កំពង់ឆ្នាំង ​

ឡាន​ដឹក​ឈើប្រណិត ប៉ូលិស​ដេញ​ពី​ពោធិសាត់ ចាប់បាន​នៅ​កំពង់ឆ្នាំង ​

ខេត្ត​កំពង់ឆ្នាំង ៖ នី​សាន់​ដឹក​ឈើប្រណិត​មួយ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច ខេត្ត​ពោធិសាត់ ប្រដេញ រហូតដល់​ខេត្ត​កំពង់ឆ្នាំង​ហើយ​ត្រូវ​បាន​បែក​កង់​និង​ចាប់បាន​តែ​ម្តង ។ ការ​ប្រដេញ​ចាប់​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​នេះ ចាប់​បាន​កាលពី​វេលា​ម៉ោង​៣​យប់ ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​ក្តុល ឃុំ​ក្រាំង​ស្គា​រ ស្រុក​ទឺកផុស ខេត្ត​កំពង់ឆ្នាំង ។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា រថយន្ត​ដឹកឈើ​នេះ​ម៉ាក​នី​សាន់ គ្មាន​ស្លាក​លេខ ដឹក ធ្នុង​ចំនួន​២២​ដុំ​ធំ ។ ចំពោះ​ឈើ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​សង្កាត់​ព្រៃឈើ​ក្រាំង​ស្គា ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ។​
​សមត្ថកិច្ច​ដែល​ស្ថិត​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ប្រាប់​អោយ​ដឹ​ថា រថយន្ត​នេះ​ដឹកឈើ​ចេញពី​ស្រុក​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់ ពេល​ដែល​សមត្ថកិច្ច​ឃើញ​បាន​ឃាត់​តែ​រថយន្ត​នេះ មិន​ឈប់ ទើប​សមត្ថកិច្ច​ខេត្ត​ពោធិសាត់​បើករថយន្ត​ប្រដេញ​តាម​ផ្លូវ​រហូត ហើយ​រថយន្ត​ដឹកឈើ​បាន​បើក​គេច​ចូល​ផ្លូវ​សំដៅ​មក​ឃុំ​ក្រាំង​ស្គារ​ស្រុក​ទឹកផុស ហើយ​ត្រូវ​រថយន្ត​នោះ​បាន​បែក​កង់​ទៅមុខ​លែងរួច ចំណែក​ឯក​អ្នកបើកបរ​ទៅបាន​ចុះ​ពី​លើ​រថយន្ត​រត់គេចខ្លួន​បាត់ ។​

​សមត្ថកិច្ច​ចំរុះ​បានអោយដឹងថា រថយន្ត​ដឹកឈើ​ប្រណឹត​ខាងល​នេះ បាន​ដឹក​ឈើ​ចេញមក​ពី​ស្រុ ក​ភ្នំក្រវាញ កាត់​មកលើ​ស្រុក​ក្រគរ​ខេត្ត​ពោធិសាត់ ពេលនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​ត្រួតពិនិត្យ​ខេត្តពោធិសាត់​ឈរជើង នៅ​ចំណុច​ក្បាលដំរី ព្រុំប្រទល់ ស្រុក​បរិបូណ៌​ជាមួយ​ស្រុក​ក្រគរ បាន​បើករថយន្ត​២​គ្រឿង មាន​គ្នា​៤​នាក់ ប្រដេញ​តាម​រថយន្ត​បទល្មើស ចូលមក​ដល់​ផ្សារ​ក្តុល រថយន្ត​បទល្មើស​ក៏​បាន​បែក​កង់​ទៅមុខ​លែងរួច ហើយ​អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់គេចខ្លួន​បាត់​។​
​ក្រោយពី​ចាប់​រថយន្ត​បាន​ហើយ​សមត្ថកិច្ច​របស់​ខេត្ត​ពោធិសាត់ បាន​សហការ​ជា មួយ​ខេត្ត​កំពង់ឆ្នាំង អោយ​យក​រថយន្ត​នេះ​មក​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ក្រាំង​ស្គា​តែម្តង​។ ក្រោយពី​បាន​រថយន្ត​ដឹកឈើ​ហើយ​សមត្ថកិច្ច​ខេត្ត​ពោធិសាត់ និង ខេត្ត​កំពង់ឆ្នាំង​ម្ខាងៗ​ចង់​ដ​ណើ្ត​ម​ឈើ​គ្នា​ដាក់​យកទៅ​កន្លែង​រៀងៗ​ខ្លួន តែ​ក្រោយ​ពី​និយាយ​ត្រូវ​គ្នា ក៍​បាន​ឯកភាពគ្នា​ទុក​នៅ ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ក្រាំង​ស្គា​តែម្តង ។​
​មជ្ឈដ្ឋាន​នានា​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​និយាយថា ការរួម​គ្នា​ប្រដេញ រថយន្ត​នេះ ត្រូវបាន​គេ​មើលឃើញថា អាច​ដោយសារតែ​ម្ចាស់​រថយន្ត​ដឹកឈើ​បង់លុយ​អោយ​មិន​គ្រប់​ចំនួន​តាម​ការកំណត់ ទើប​ធ្វើ​សកម្មភាព​ប្រដេញ​ដល់​ថ្នាក់​នេះ ។ ព្រោះថា​ជា​រៀងរាល់​យប់​រថយន្ត​ដឹក​ឈើប្រណិត​បែបនេះ​មាន​ច្រើន​គ​គោក ទាំង​តាម​ផ្លូវជាតិ និង តាមផ្លូវ​គ្រួស​ក្រហម ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ដេញ​ប្រថាប់​ចាប់ប្រ​ធេញបែបនេះ​ទេ ទើបតែ​ពេលនេះ​នាំគ្នា​ឡើង​ផ្អើល​ប្រជាពលរដ្ឋ ដែល​គេ​ស្មានថា​ដេញ​ចាប់​ចោរ​ប្លន់​ព្រោះ​មាន​កម្លាំង​សមត្ថកិច្ច​ដែល​មាន​អាវុធ​ច្រូងច្រាង​ពាសពេញ​ហ្នឹង​ទៀតផង ។ ករណី​នេះ​បើ​មិន​មាន​បើកភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ឈ្មួញ​ក៏​មិន​ហាន​ដែរ ៕

12321151_448282122023550_5929368219299933013_n 12347787_448282142023548_6589386529678455961_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya