ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួម​ជាមួយ​ថ្នាំញៀន​៥​កញ្ចប់​តូច​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួម​ជាមួយ​ថ្នាំញៀន​៥​កញ្ចប់​តូច​ ​

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​រួម​ជាមួយ​ថ្នាំញៀន​៥​កញ្ចប់​តូច​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​សហការ​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការមន​ឃាត់ខ្លួន​នៅ​តាម​ផ្លូវ​ហេតុ​កាល​នេះ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច ផ្លូវលំ​លេខ​៣៧១​ក្រោយ​វត្ត​ដំ​បូរ​ខ្ព​ង់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​បើ​តាម​ប្រភព​ពត៌មាន​ពី​លោក ជុំ សំណាង នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ទី​១​មានឈ្មោះ មាស វិឆ្ឆិការ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​នៅផ្ទះ​ជួល​លេខ​១០​ផ្លូវលំ​លេខ​៣៧១​ក្រោយ​វត្ត​ដំ​បូរ​ខ្ព​ង់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ទី​២​មានឈ្មោះ សៅរ៍ វិចិត្រ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​នៅផ្ទះ​ជួល​លេខ​១០​ផ្លូវលំ​លេខ​៣៧១​ក្រោយ​វត្ត​ដំ​បូរ​ខ្ព​ង់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​លោក ជុំ សំណាង នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​កម្លាំង​របស់​លោក​បាន​តា​ម​ស្រាវជ្រាវ​យូរណាស់​មក​ហើយ​ដោយ​សង្ស័យថា​ជា​ក្រុម​ចោរប្លន់​នៅក្នុង​ទឹកដី​ខណ្ឌចំការម​ន​ក៏​ស្រាប់តែ​ដល់​ថ្ងៃ​កើតហេតុ​ខាង​កម្លាំង​របស់លោក​ក៏​បាន​សហការ​ជាមួយ​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការមន​ក៏​ឈាន​ទៅដល់​ចូល​ឆែកឆេរ​នៅក្នុង​ផ្ទះជួលរ​បស់​ជនសង្ស័យ​មួយ​កន្លែង​ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវលំ​ខាងក្រោយ​វត្ត​ដំ​បូរ​ខ្ពង់​ម​ផ្ទះជួល​លេខ​១០​ក្នុង​សង្កាត់​បឹងទំពុន​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ដោយ​រក​ឃើញ​ថ្នាំញៀន​៥​កញ្ចប់​តូច​តែបុ​៉​ណ្នោះ​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
12342703_448281675356928_5719466068668773118_n 12376740_448281708690258_9174728796423686564_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya