ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ដេក​ភ្លេច​ចាក់សោរ​ទ្វារ​ផ្ទះ​ខាងក្រោយ ត្រូវ​ចោរលួច​យក​ម៉ូតូ​C១២៥​គ្រឿង ​

បុរស​ម្នាក់​ដេក​ភ្លេច​ចាក់សោរ​ទ្វារ​ផ្ទះ​ខាងក្រោយ ត្រូវ​ចោរលួច​យក​ម៉ូតូ​C១២៥​គ្រឿង ​

ភ្នំពេញ​៖ ម៉ូតូ​ហុន​ដា​សេ​១២៥ សេរី​២០១៤ មួយ​គ្រឿង​ត្រូវបាន​ចោរ​លួច​ទៅ​បាត់​ដោយ​សុវត្ថិភាព​ខណៈ​ម្ចាស់​កំពុង​លង់លក់​ហើយ​ភ្លេច​ចាក់សោរ​ទ្វារ​ផ្ទះ​ខាងក្រោយ លុះ​ភ្ញាក់ឡើង​ទើប​ដឹងថា​បាត់​ម៉ូតូ ក៍មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា កាលពី​វេលា​ម៉ោង ៨ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០១៥​។
​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថា សុន ចាន់​ច​ន្ធូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​បងប្អូន ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ មាន​ស្រុកកំណើត​នៅ ភូមិ​ព្រែកជីក ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។
​ប្រភព​ពី​ជនរងគ្រោះ​បាន​ប្រាប់អោយដឹង ថា​នៅ​មុខ​ពេល​កើតហេតុ ខ្លួន​បាន​ទុក​ម៉ូតូ​នៅក្នុង​ផ្ទះ​ជាន់​ក្រោម​ដូច​សព្វដង តែ​ភ្លេច ចាក់សោរ​ទ្វារ​ផ្ទះ​ខាងក្រោយ​លុះ ព្រឹក​ឡើង​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ខ្លួន​បាន​ចុះមក​ក្រោម​ស្រាប់តែ​មិន​ឃើញ​ម៉ូតូ ទើប​ដឹងថា ម៉តូ​របស់​ខ្លួន​ត្រូវ​ចោរលួច​យក​ទៅ​ហើយ​។ ប្រភព​ដដែល​បន្តថា ម៉ូតូ​ដែល​ចោរ​លួច​យក​ទៅ​បាត់​នោះ ម៉ាក់ ហុន​ដា​ឌ្រី ពណ៌​ខ្មៅ សេរី ២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-7514៕
12316251_448273672024395_6634843180184607086_n 12341526_448273705357725_8507402174452144049_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya