ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​ម្នាក់ ប្រទះឃើញ ដេក​កប់​ក្នុង​ភួក ​

ក្មេងប្រុស​ម្នាក់ ប្រទះឃើញ ដេក​កប់​ក្នុង​ភួក ​

កោះកុង​៖ ក្មេងប្រុស វ័យ​ប្រមាណ​១៤​ឆ្នាំ​ម្នាក់ ត្រូវបាន​អ្នក​ឃ្វាល ក្របី​ប្រទះ​ដេក​កប់​ភួក រួច​រាយការណ៍ ជូន​កម្លាំង សមត្ថកិច្ច យក​មក​ជួយ​សង្គ្រោះ នៅ​មន្ទីរពេទ្យ នៅ​ម៉ោង​ប្រមាណ ២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។​
​ករណី​ក្មេងប្រុស ជា​អំពើ​ប្លន់ ក៏​ព្រោះតែ​ក្មេងប្រុស​នេះ បាន​ជិះ​ម៉ូតូ​ស្កុប​ពី មួយ​គ្រឿង​ចេញ ពី​ផ្ទះ​តាំងពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង ២៖៣០ រសៀល​ត្រូវបាន​អ្នក​ឃ្វាល ក្របី​ប្រទះឃើញ ដេក​កប់​ក្នុង​ភួក ប៉ុន្តែ​មិនឃើញ​ម៉ូតូ ដែល​ជិះ​ចេញពីផ្ទះ កាល ពី​ព្រឹក​ទេ​។​
​បើ​តាម​ពូ​របស់​ក្មេងប្រុស​រងគ្រោះ បានឲ្យដឹងថា ក្មេងប្រុស​នេះ ឈ្មោះ យន់ បូរ៉ាត់ អាយុ​១៤​ឆ្នាំ ហើយ​ក្មួយប្រុស របស់ខ្លួន បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ តាំងពី​ព្រលឹម បាត់​ដំណឹង​ឈឹង រហូត​រសៀល​នេះ​ទើប​ដឹង​ដំណឹង​ថា ត្រូវបាន​ជន មិន​ស្គាល់​មុខ វាយ​ដេក​កប់​ភួក​។​
​ពូ​របស់​ក្មេងប្រុស​រងគ្រោះ បានឲ្យដឹង​ទៀតថា យន់ ប៉ូ​រ៉ាត់ ក្មេងប្រុស​រងគ្រោះ​ម្នាក់​នេះ ត្រូវបាន​បញ្ជូន​ទៅ​ដល់ មន្ទីរពេទ្យ ហើយ​កំពុង​ទទួលបាន ការជួយ​សង្គ្រោះ​ពី​ក្រុម​គ្រួ​ពេទ្យ​៕

CH-00516

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya