ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ទីតាំង​ផលិត​ថ្នាំ​សម្លាប់​សត្វល្អិត ក្លែងក្លាយ​ជាង​១០​តោន នៅមុខ​ព្រលានយន្តហោះ​ ​

ប៉ូលិស​បង្ក្រាប​ទីតាំង​ផលិត​ថ្នាំ​សម្លាប់​សត្វល្អិត ក្លែងក្លាយ​ជាង​១០​តោន នៅមុខ​ព្រលានយន្តហោះ​ ​

ភ្នំពេញ​៖ ទីតាំង​លួច​ផលិត​ថ្នាំ​សម្លាប់ សត្វល្អិត​ក្លែងក្លាយ​មួយកន្លែង ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន ត្រូវបាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច​ផ្សេងៗ​ទៀត ដឹកនាំ​ដោយ លោក​ព្រះរាជអាជ្ញារង ស្រី ម៉ាក​នី ចុះ​បង្ក្រាប​បាន​ជាក់ស្ដែង ដោយ​រកឃើញ​វត្ថុតាង​បទល្មើស ជា​ថ្នាំ​ក្លែងក្លាយ​ទម្ងន់​ជាង​១០​តោន និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ សង្ស័យ​ជា​ម្ចាស់​ទីតាំង​។​
​ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស ក្លែងក្លាយ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ម៉ោង​ជាង ១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណុច​មុខ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង​។​
​លោក​ឧត្តមសេនីយ៍ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​បាន​ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​បាន​ថ្លែង​ប្រាប់ឲ្យដឹង​ថា ដំបូង​បន្ទាប់​ពី​ទទួលបាន​ពាក្យបណ្ដឹង លោក​បាន​ដាក់​កម្លាំង​ស្រាវជ្រាវ ក្រោយ​ពី​ដឹង​ទីតាំង និង​ទទួល​បាន​បញ្ជា​ពី លោក​ឧត្តមសេនីយ៍ជា សុ​មេធី អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រួចមក លោក​បាន​សុំ​គោលការណ៍ ពី​ព្រះរាជអាជ្ញា​ចុះ​ធ្វើ​ការបង្ក្រាប រកឃើញ​បទល្មើស​ជាក់ស្ដែង​តែ​ម្ដង និយាយ​រួម គឺ​បង្ក្រាប​បាន​ទីតាំង​ផលិត និង​ស្តុក​ទំនិញ​ក្លែងក្លាយ​ប្រភេទ​ថ្នាំ​បាញ់ សម្លាប់​សត្វល្អិត​និង​បាញ់សម្លាប់​ស្មៅ​ជាដើម ដែល​តាម​ការប៉ាន់ស្មាន មាន​ទម្ងន់​ជាង​១០​តោន រួម​ទាំង​សម្ភា​រវេច​ខ្ចប់​ជាច្រើន​ទៀត រួម​ទាំង​ឃាត់ខ្លួន ជនជាតិ​ចិន​ម្នាក់​ផងដែរ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​ចំរុះ កំពុង​ធ្វើ​ការសួរនាំ និង​ត្រួតពិនិត្យ​ធ្វើ​កំណត់ហេតុ​ដកហូត និង​អនុវត្ត​តាម​ច្បាប់​៕

12316538_949980031735225_7278578761504198317_n 12348067_949980071735221_5423761872814156268_n 12360309_949979998401895_5579971280270473204_n 12373283_949980028401892_34078140405777962_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya