ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » យុវជនឈាមរាវ​ម្នាក់​ចងករ​សំលាប់ខ្លួន ដោយសារ​ខឹង​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ ​

យុវជនឈាមរាវ​ម្នាក់​ចងករ​សំលាប់ខ្លួន ដោយសារ​ខឹង​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ ​

ខេត្ត​ស្វាយរៀង​៖​មាន​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​និង​អ្នកភូមិ​ខណៈដែល​យុវជន​ម្នាក់​បាន​ដាច់ចិត្ត​ចងករ​សំលាប់ខ្លួន និង ធ្នឹម​ផ្ទះ​ដោយសារ​ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស​កាលពី​វេលា​ម៉ោ​៩​និង​១០​នាទី​យប់​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥​ស្ថិតនៅក្នុង​ភូមិ ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។​
​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយទាប​បានអោយដឹង​ថា​យុ​វជ​ដែល​ចងករ​សំលាប់​ខ្លួន​មាន​ឈ្មោះ​ជី​ម ស៊ី​នឿន​អាយុ ១៧ ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ប្រសូត្រ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​បើ​តាម​អ្នក ភូមិ​បានឲ្យដឹងថា​៖​នៅ​ថ្ងៃកើតហេតុ​យុវជន​រងគ្រោះ​បាន​ជួយ​លក់ដូរ​ឪពុកម្តាយ​ដូច​ថ្ងៃ​សព្វមួយដង​បន្ទាប់មក​ឪពុក​ក៏​បាន​និយាយ​ប្រៀនប្រដៅ​ថា កូន​កុំ​ដើ​លេង​ច្រើនពេក​នាំអោយ​ខូចអនាគត​ហើយ​ខិតខំ​រៀនសូត្រ​ផង​។​
​ក្រោយពី​ឪពុក​បាន​ស្ដីបន្ទោស រហូតមកដល់​ម៉ោង​៩ និង​១០​នាទី​យប់​ឪពុក​ម្ដាយ​ឡើង​ទៅលើផ្ទះ​ដើម្បី​ចូលសំរាន្ត​ស្រាប់តែ​បើកទ្វា​ឃើញ​កូនប្រុស​ចង​ក​និង​អាវ​នៅ​លើ​ធ្នឹម​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។​
​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​មាន​មនុស្ស​ចងក​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តៀ​រាយ​និង​សមត្ថកិច្ច​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ពិត្យ​ទៅ​លើ​សាកសព​គឺ​មិន​មាន​ស្លាកស្នាម​អ្វី​កត់សំគាល​នោះ​ទេ​ទើប​សមត្ថកិច្ច​ប្រគល់ សាកសព ទៅ​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
12359820_448252492026513_5521261901482686661_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya