ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឲ្យ​ស្លាប់​១ របួសធ្ងន់​១ ​

ឡាន​បុក​ឡាន បណ្តាលឲ្យ​ស្លាប់​១ របួសធ្ងន់​១ ​

ខេត្ដ​ព្រះសីហនុ​៖ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១៨​និង​៤០​នាទី នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ ម៉ែត្រ​លេខ​១៧២-១៧៣ ស្ថិតក្នុង​ភូមិ ត្រញំង​គា ឃុំ​ជើងគោ មាន​ករណី​គ្រោះ ថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​រថយន្ដ​១ គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់ ស្លាក​លេខ​ភ្នំពេញ​2D-5412​ជា​រថយន្ដ ក្រុមហ៊ុនស្រា​បៀ​រលី​អូ​បើកបរ ដោយ ឈ្មោះ វី រដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ក្នុង​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះសីហនុ​។ លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជា មួយ​រថយន្ដ​១​គ្រឿង​ក្នុង​ទិសដៅ​បញ្ជ្រាសទិស​គ្នា​ម៉ាក​Fuso ស្លាក​លេខ កំពង់ស្ពឺ​3A-0131 បណ្ដ​យ​ឱ្យឈ្មោះ វី រដ្ឋា​(​អ្នកបើក បរ​រថយន្ដ​ហ៊ីយ៉ាន់ដាយ​)​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ គ្លីនិក​ឯកជន​លិ​គឹមឌី​វាលរេញ​និង​ឈ្មោះ ម៉ុន ម៉ុក ភេទ​ប្រុស​(​អ្នករួមដំណើរ​) មាន​ទីលំនៅ​ជាមួយ​អ្នកបើកបរ​រងរបួស​ធ្ងន់​ហើយ​ស្លាប់​ខ​ណះ​បញ្ជូន​ទៅ​ព្យាបាល នៅ​គ្លីនិក​ឯកជន​លិ​គឹមឌី​វាលរេញ​។ ចំណែក​អ្នកបើកបរ​រថយន្ដ​Fuso មិន ស្គាល់​អត្ដ​សញ្ញាណ​ទេ​ព្រោះ​ក្រោយពី កើតហេតុ​រត់គេចខ្លួន​បាត់​។​
​បច្ចុប្បន្ន​សាកសព​រក្សា​រ​ទុក​នៅ​គ្លីនិក​ឯកជន​លិ​គឹមឌី​រង់ចាំ​ក្រុមគ្រួសារ​មក យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក រថយន្ដ​សមត្ថកិច្ច​យក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នប​ស្រុក​ព្រៃនប់ ៕
12345406_552231494954450_2263917522922092122_n 12373324_552231521621114_8981402366181246387_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya