ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ករណី​ប្លន់​ម៉ូតូ​ព្រឹក​មិញ​នេះ ប៉េអឹម​ចាប់​បាន​២​នាក់​ដកហូត​បាន​ម៉ូតូ​២​គ្រឿង​ ​

ករណី​ប្លន់​ម៉ូតូ​ព្រឹក​មិញ​នេះ ប៉េអឹម​ចាប់​បាន​២​នាក់​ដកហូត​បាន​ម៉ូតូ​២​គ្រឿង​ ​

ភ្នំពេញ​៖ បន្ទាប់ពី​ក្រុម​ចោរប្លន់​មាន​គ្នា​៤​នាក់ បានធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​នៅ​ខណ្ឌទួលគោក​ព្រឹក​មិញ​នេះ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិការ​ភ្លាម ដោយ​ធ្វើ​ការស្រាវជ្រាវ រហូត​ឈាន​ទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ជនរងគ្រោះ​ដែល​ពួក​វា​ទេីប​និង​ប្លន់​បាន​យក​មក​លាក់ទុក ។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​បាញ់​ប្លន់​ប្រដាប់អាវុធ​នេះ កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក ។​
​ជនរងគ្រោះ​ឈ្មោះ​ឌិន តា​រ៉ា​រិទ្ធិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​កម្មករ​ក្រណាត់ ស្នាក់​ផ្ទះ​លេខ​២២B ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063 ត្រូវ​ក្រុមចោរប្លន់​បានសម្រេច ។​
​គេ​ឃើញ​ជនរងគ្រោះ កំពុង​តែ​ជិះ​ម៉ូតូ​ម្នាក់​ចេញពី​ក្លិប​នៅក្នុង​ទឹកដី​ខណ្ឌ សែន​សុខ ហើយ​ស្រាប់តែ​លេខ​មុខ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មួយ​គ្រឿង​ជា​ម៉ូតូ​ធុន​ធំ​មិន​ស្គាល់​ម៉ាក​និង មួយគ្រឿង​ម៉ាក ស្កុប​ពី បាន​ជិះ​តាម​កៀរ​ជនរងគ្រោះ​រហូត​មក​តា​ម​ផ្លូវ​លេខ​៥៩៨ តែ​ជនរងគ្រោះ​មិន​ឲ្យ​ដោយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​មកដល់​មុខ​ផ្ទះ ដែល​ខ្លួន​ធ្វេី​ការនោះ ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំ​ភ្លេីង​បាញ់​ចំក្បាល ជនរងគ្រោះ​មួយ​គ្រាប់​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកេីតហេតុ​តែ​ម្តង រួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន​ដោយ សុវត្ថិភាព​។​
​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ខណ្ឌទួលគោក បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មុខ​សញា​ក្រុមចោរប្លន់​ទាំងនោះ រហូតមកដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដ​ដែរ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក ស្វែងរក​ចាប់​បាន​ពីរ​នាក់ និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង​​ដោយ​មួយគ្រឿង​ម៉ាក់ ហុងដា MSX ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FH-7905 ជា​របស់​ជនសង្ស័យ និង​មួយ​គ្រឿង​ទៀត​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063(​ជា​របស់​ជនរងគ្រោះ​)​។ ចំណែកឯ​បក្ខពួក​ជន​សង្ស័យ​ដែល​នៅសល់​កម្លាំង​អាវុធហត្ថ​កំពុង​ស្វែងរក​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។​ហេ​ី​យ​ជនសង្ស័យ​ទាំងអស់នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ពួកគេ​គឺជា​ក្រុមចោរ​ដែល​បាន​បាញ់​សម្លាប់​ជនរងគ្រោះ​ម្នាក់​ទៀត​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អាធ្រា​ត ឈានចូល ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច​ផ្លូវ​៥២៨ កែង​៦០៨ ស្ថិតក្នុង​សង្កាត់ បឹងកក់​១ ខណ្ឌទួលគោក​នេះដែរ  ៕
12347629_448231345361961_3058621734906618345_n 12348167_448231318695297_4492292751044298293_n 12366357_448231298695299_5378861670396875987_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya