ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ម៉ូតូទើបនឹងទិញត្រូវក្រុមចោរ​បំពុល​ឆ្កែ​ចូល​លួច​បាន​ដោយ​សុវត្ថិភាព

ម៉ូតូទើបនឹងទិញត្រូវក្រុមចោរ​បំពុល​ឆ្កែ​ចូល​លួច​បាន​ដោយ​សុវត្ថិភាព

​បាត់ដំបង ៖ ក្រុមចោរ​បាន​បំពុល​សត្វ​ឆ្កែ​រួច​ចូល​គាស់​ចម្រឹង​ដែក​បង្អួច​ចូលទៅ​ក្នុងផ្ទះ​ចូល​លួច​យក​ម៉ូតូ ម៉ូតូ​ស៊េរី​ខ្ពស់​មួយគ្រឿង​បាន​ដោយ​សុវត្ថិភាព បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ប្រហែលជា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

 

​ម្ចាស់ផ្ទះ​មានឈ្មោះ វ៉ាន់ រ៉ា ភេទ​ស្រី អាយុ​២៩​ឆ្នាំមាន​មុខរបរ​លក់​ដូរ​បន្តិចបន្តួច​។​
​តាម​ការរៀបរាប់​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​មុន​ថ្ងៃកើតហេតុ គឺ​ខ្លួន​បាន​ដឹក​ម៉ូតូ ចូលទៅ​ទុក​នៅក្នុង​ផ្ទះ​ជាធម្មតា ដោយ​ម៉ូតូ​នោះ​ម៉ាក​ឌ្រី​ម​០១៦ ពណ៌​ខ្មៅ មិនទាន់មាន​ស្លាក​លេខ​ទេ ដោយ​ផ្ទះ​របស់​នាង​គឺមាន​ឆ្កែ​មួយ​ក្បាល​ដែល​នៅ​យាម​ផ្ទះ​រាល់ថ្ងៃ​។ លុះ​នៅពេល​ទៀបភ្លឺ ពេលដែល​នាង​ដឹងខ្លួន​ងើប​ពីស​ម្រាក ក៏​ស្រាប់តែ​មានការ​ភ្ញាក់​ដោយសារតែ​ឃើញ​ចម្រឹង​ដែក​បង្អួច​មានការ​របើ​ក រីឯ​ម៉ូតូ​ក៏​បាត់​ពីក្នុងផ្ទះ​ដែរ ទើប​មានការ​ឆោឡោឡើង គឺ​នៅពេលដែល​នាង​ចេញទៅ​ខាងក្រៅ​ផ្ទះ​ទើប​ដឹងថា ឆ្កែ​មួយ​ក្បាល​របស់​នាង​ត្រូវបាន​ក្រុមចោរ​ដាក់​ថ្នាំ​បំពុល​ស្លាប់​បាត់ទៅហើយ ៕sdf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya