ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ​ផឹកស្រា​រករឿង​ប្រពន្ធ​កូន និង​ក្រុមគ្រួសារ ប្តឹង​ឲ្យ​នគរបាល ឃាត់ខ្លួន​

​ផឹកស្រា​រករឿង​ប្រពន្ធ​កូន និង​ក្រុមគ្រួសារ ប្តឹង​ឲ្យ​នគរបាល ឃាត់ខ្លួន​

​កណ្តាល ៖ អោយតែ​ផឹកស្រា​តែងតែ មករក​រឿង​ប្រពន្ធ​កូន និង​ក្រុមគ្រួសារ ជាប្រចាំ​ដោយ​ក្រុមគ្រួសារ ធ្លាប់​ឲ្យ​នគរបាល ហៅ​ទៅ​អប់រំ​ម្តង​រួចមកហើយ ប៉ុន្តែ​បុរស​រូបនោះ​មិន​រៀងចាល លុះ​ពេល​ដេញ​វាយ​ប្អូនថ្លៃ ក្រុមគ្រួសារ​ទ្រាំ​មិនបាន​ប្តឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន ចាត់ការ​ទៅតាម​ផ្លូវច្បាប់ កាលពី​ម៉ោង ១៦​និង​០០​នាទី ថ្ងៃទី​១០​ខែ ធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

 

​យុវជន​រងគ្រោះ ជា​ប្អូនថ្លៃ​នោះ​ឈ្មោះ​ឆឺ​ន ប៊ុន​ថា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរប​រសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ដោយមាន​ស្នាមរបួស ជាំ ក​និង​ខ្នង ចំណែក ជនសង្ស័យ​មានឈ្មោះ ឈឹម ផៃ ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។​

 
​កន្លង​ជនសង្ស័យ​ធ្លាប់ប្រើ​អំពើហិង្សា ក្នុង​គ្រួសារ​ហើយ​ត្រូវបាន ក្រុមគ្រួសារ​ឲ្យ​នគរបាល​ធ្វើការ​អប់រំ​រួច​ម្តងមកហើយ លុះដល់​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​ទៅ​ផឹកស្រា​ស្រវឹង មកដល់​ផ្ទះ​បាន​ស្រែកជេ​ប្រមាថ​ម្តាយធំ ខាង​ប្រពន្ធ (​ជា​មនុស្ស​ពិការ​) ភ្លាមនោះ ឈ្មោះ ឆឺ​ន ប៊ុន​ថា ត្រូវជា​ប្អូនថ្លៃ​បាន​ដើរទៅ​ឃាត់​កុំ​ឲ្យ​ជេ​ស្រាប់តែ​ជនសង្ស័យ​ស្ទុះ ប្រ​បា​ច់ក​ប្អូនថ្លៃ ផ្ទុប​ទៅនឹង​កាំជណ្តើរ បណ្តា​ឲ្យ​មាន​ស្នាម​ជាំ​លើ ក និង​ខ្នង ហើយ​ត្រូវបាន​ប្រពន្ធ​ជនសង្ស័យ នឹង​អ្នក​ឈរ​លេង​នៅ​កន្លែងកើតហេតុ​នាំចូល ទៅ​ឃាត់​ក៏​បែកចេញ​ពីគ្នា​ទៅ​។ ប៉ុន្តែ​ជនសង្ស័យ​មិនបាន​ឈប់ ធ្វើ​សកម្មភាព​ទេ បែរជា​បាន​ដក​ខ្សែក្រវ៉ាត់ ដេញ​វាយ​ប្អូនថ្លៃ​បន្តទៀត តែ​បាន​រត់គេចខ្លួន​រួច ក្រោយមក​ក៏​មក​ដាក់​ពាក្យបណ្តឹង ឲ្យ​នគរបាល​ឃាត់ខ្លួន​ចាត់ការ ទៅតាម​ផ្លូវច្បាប់​។​

 
​ជនសង្ស័យ​បើសិនជា​មិន​ចាត់ការ ទៅតាម​ផ្លូវច្បាប់ គឺ​មិន​រាងចាល​នោះទេ ព្រោះ​ជនសង្ស័យ​យក​ស្រា​ធ្វើជា សំអាង​ក្នុងការ​រករឿង​ប្រពន្ធ កូន និង​ក្រុមគ្រួសារ បើ​គេ​ចាប់ទោស​កំហុស​សំអាង លើ​ខ្លួន​ស្រវឹងស្រា ដូច្នេះ​ទើប​ក្រុមគ្រួសារ ឲ្យ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ឲ្យ​រាល​ចាល​ម្តង​ទៅ ៕sd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya