ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​CD​បុក​ជាមួយ​រថយន្ត NISSAN បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​

ម៉ូតូ​CD​បុក​ជាមួយ​រថយន្ត NISSAN បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ​ទៅបុក​ជាមួយ​រថយន្ត NISSAN កាលពី​វេលា វេលា​ម៉ោង​១៩​និង​០៥​នាទី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ត្រង់ចំណុច​ខាងលិច​ស្តុ​ប​A9 ប្រហែលជា​60​ម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​115​ស្ថិតនៅ​ក្នុងភូមិ​ថ្មី​1​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ។​

 

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ សេង ភី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​តាខ្មៅ​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ បាន​ជិះ​ម៉ូតូ​ម៉ាក​CD ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1S-1363 ក្នុងទិសដៅ​ពី​លិចទៅ​កើត​រួច​បត់​ឆ្វេង​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក NISSAN ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-0171 អ្នកបើករថយន្ត​ឈ្មោះ រស់ បូ​រ័ត្ន មាន​ទីលំនៅ​ភូមិ​ពា​រាម ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

 

​គ្រោះ​ចរាចរណ៍​ខាងលើ អ្នកបើក​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​មាន​កញ្ចក់​មើល​ក្រោយ ហើយ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ ទើប​បណ្ដាល​ឲ្យ​រងរបួស​ជើង​ខាងឆ្វេង និង​ថ្ពាល់​ខាងឆ្វេង​ត្រូវបាន​បងប្អូន​ដឹក​តាម​រ៉ឺម៉ក​កង់​បី​យកទៅ​មន្ទីរពេទ្យ​។ ចំណែក រីឯ​មធ្យោបាយ​ទាំង​២​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​បណ្តោះអាសន្ន​៕ f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya