ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រឿង​រាវ​ដ៏​កម្រ​បុរស​ម្នាក់​ស្លាប់ ដោយសារ ប៊ិច​កាំភ្លើង​ ​

រឿង​រាវ​ដ៏​កម្រ​បុរស​ម្នាក់​ស្លាប់ ដោយសារ ប៊ិច​កាំភ្លើង​ ​

ភ្នំពេញ​៖ រឿង​រាវ​ដ៏​កម្រ​មួយ​ស្ទើរតែ​មិន​ជួប​ទាល់តែសោះ នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ដែល​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ដោយ​មិន​ដឹង​ខ្លួន ហើយ​រឿង​រាវ​នេះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​មុខ​ឃ្លាំង​លក់​ការ៉ូ​យីហោ SH ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​
​នៅ​មុន​កើតហេតុ​គឺ​ជនរងគ្រោះ​បានឃើញ​កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ​មួយ ពេល​ឃើញ ជនរងគ្រោះ​បាន​ដើរ​ទៅ​រើស​យក​មក​មើល​ក្នុង​កាបូប​នោះ ហើយ​គាត់​បាន​បន្តទៀតថា នៅ​ក្នុង​កាបូប​នោះ​មាន​ឃើញ​កាត​ទាហាន​មួយ បន្ទាប់មក​ក៏​បាន​ឃើញ​ប៊ិច​ពណ៌​ខ្មៅ​មួ​យ​ដើម បន្ទាប់ពី​ឃើញ​ប៊ិច ហើយ​ជនរងគ្រោះ​បាន​យក​ប៊ិច​នោះ មក​សរសេរ​បាន​ពាក្យ​ពីរ​ទៅ​បី​ម៉ាត់ ក៏​ស្រាប់តែ​ឃើញ​ប៉ិច​នោះ ចម្លែក​ដោយ​មាន​កន្លែង​ចុច​ផ្សេង​មួយទៀត ពេលនោះ​ជនរងគ្រោះ​បាន​ចុច​ដោយ​ដាក់​ចុង​ប៊ិច​មក​ត្រង់​ខ្លួន​ផ្នែក​ខាង ឆ្វេង​ស្រាប់តែ​ប៊ិច​នោះ មាន​សំលេង​ផ្ទុះ​ដូចជា ផាវ​គាត់​បាន​ក្រលេក​ទៅ​មើល​ជនរងគ្រោះ​បាន​ដួល​ទៅលើ​ដី​បាត់ទៅហើយ ភ្លាម​នោះ​គាត់​បាន​លើក​ជនរងគ្រោះ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​មាន​ស្នាម​ត្រូវ​ក្រោម​ក្លៀក​ខាងឆ្វេង​ដូចជា គ្រាប់កាំភ្លើង​បន្ទាប់មក​គាត់​បាន​ដឹក ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​តែ​ជា​អកុសល ពេលទៅដល់​ពេទ្យ​ជនរងគ្រោះ​បាន​ស្លាប់ទៅ ហើយ​គឺ​ស្លាប់​ដោយសារ ត្រូវ​គ្រាប់​ប៊ិច​នោះ​នៅ​ជាប់​ក្នុង​ខ្លូន​។​
​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ធី ធាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន​លក់​ការ​រ៉ូ SH មាន​ស្រុកកំណើត នៅ​ភូមិ​ច្រនាង ឃុំ​សន​ប្បូរ ស្រុក​ប្រាសាទ​ស​ប្បូរ ខេត្ត​កំពង់ធំ ហើយ​យប់​នេះ​សព​ត្រូវបាន​យក​ទៅ​តំកល់ នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​ថ្ងៃស្អែក ខាង​កម្លាំង​ជំនាញ​ចុះ​មក​វះកាត់​យក​ក្បាល​គ្រាប់​នោះ​ចេញ ដើម្បី​ពិនិត្យ​រក​ហេតុផល​ពិតប្រាកដ​៕

10410331_552155114962088_2094948279215728591_n 12316580_552155081628758_1977631288263972088_n 12366423_552155121628754_785365598344576758_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya