ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ខឹង​ប្តី​ដើរលេង​ក្រៅ​ផ្ទះ មាន​ស្រី​ញី ស្ត្រី​ជា​ប្រពន្ធ​ប្រឌិត​រឿង​ចោរប្លន់ ​

ខឹង​ប្តី​ដើរលេង​ក្រៅ​ផ្ទះ មាន​ស្រី​ញី ស្ត្រី​ជា​ប្រពន្ធ​ប្រឌិត​រឿង​ចោរប្លន់ ​

ខេត្ត​កំពត​៖ ក្រោយ​ពី​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត បើក​ការស៉ើបអង្កេត ស្រាវជ្រាវ អស់​រយៈពេល​២​ថ្ងៃ លើ​ករណី​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ ដោយយោង​តាម​ចម្លើយសារភាព របស់​ម្ចាស់ផ្ទះ រហូតមក​ដល់​រសៀល​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ឃើញថា ករណី​ប្លន់ ដែល​បាន​កើតឡើង កាលពី​ម៉ោង​២ រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ស្ត្រី​ជា​ជនរងគ្រោះ ឈ្មោះ អ៉ីន ស្រីមុំ អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត នោះ​វា​ជា​រឿង​បំភ្លៃ​ការពិត​។​
​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កំពត នៅ​យប់​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ថា តាមពិត​ស្ត្រី​រូបនេះ បាន​ខឹង​នឹង​ប្តី​របស់​ខ្លួន ដើរ​លេង​ច្រើន​ពេក និង​មាន​ស្រី មាន​ញី នៅ​ខាងក្រៅ​ផង​ទើប​ខ្លួន ប្រឌិត​រឿង​ចោរប្លន់​ប្រដាប់អាវុធ​នេះ​ឡើង ។​
​មន្ត្រីនគរបាល​បានបញ្ជាក់​ថា ចុង​ក្រោយ​ខ្សែក​មាស ខ្សែដៃ​ផ្លាក​ទីន និង​លុយ ដែល​ប្រឌិត​ថា​ចោរប្លន់​យក​ទៅ​នោះ ត្រូវបាន​ស្ត្រី​រូបនេះ បាន​យក​មក​បង្ហាញ​ដល់​កម្លាំង សមត្ថកិច្ច​ស្រាវជ្រាវ​ខាងលើ​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ​នេះ​៕

12357186_552156311628635_7006174773199282151_o 12370671_552156294961970_2707671202700937414_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya