ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » លក់​ចង្រិត​លីង ឃើញ​គេ​ឈ្លោះ​គ្នា​ចូល​ទៅ​ឃាត់ ត្រូវ​គេ​កាប់​ជាច្រើន​កាំបិត ​

លក់​ចង្រិត​លីង ឃើញ​គេ​ឈ្លោះ​គ្នា​ចូល​ទៅ​ឃាត់ ត្រូវ​គេ​កាប់​ជាច្រើន​កាំបិត ​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួង​ធ្ងន់ ដោយសារ​មុខកាំបិត ខណៈ​ដែល​គាត់ កំពុង​ឈរ​លក់​ចង្រិត​ហើយ​ឃើញ​អ​តិថិ ជន​របស់​គាត់​ត្រូវ​គេ​បម្រុង​កាប់​ក៏​ចូល ទៅ​ឃាត់​ទើប​ត្រូវ​គេ​កាប់​គាត់​វិញ​ជា ច្រើន​កាំបិត​បង្ក​ការភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ ។​
​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​ស្គាល់ ឈ្មោះ សុខ ស៊ី​នី​ត ភេទ​ប្រុស អាយុ​៣២ ឆ្នាំ​ជា​អ្នកលក់​ចង្រិត​ត្រង់ចំណុច​កើត ហេតុ​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​បឹង ទំពុន ខណ្ឌមានជ័យ​។ ចំណែក​ជនដៃដល់ ត្រូវ​សមត្ថកិច្ច​ចាប់បាន ឈ្មោះ ហេង សុខ​និត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ពុំមាន មុខរបរ​ច្បាស់លាស់​ស្នាក់​នៅផ្ទះ​លេខ ៥១៦ ភូមិ​ត្នោតជ្រំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។
​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​បុរស​ម្នាក់ បាន​ចូល​ទៅ​ទិញ​ចង្រិត​លីង​ពី​តូប​របស់ ឆ្មោះ សុខ ស៊ី​នី​ត ជា​ជនរងគ្រោះ​។ លុះ​ក្រោយពេល​ទិញ​ហើយ​រៀបនឹង​ដើរ ចេញ​ក៏​បាន​ទាស់សម្ដី​នឹង​ជនបង្ក​ឈ្មោះ ហេង សុខ​និត រហូត​បង្ក​ជា​ហិង្សា​។ ពេល​នោះ​ដោយ​ឃើញ​ជន​បង្ក​ទាញ កាំបិត​បម្រុង​កាប់​អតិថិជន​របស់​ខ្លួន ឈ្មោះ​សុខ ស៊ី​នី​ត ក៏​បាន​រត់​ទៅ​ឃាត់ តែ​បែរជា​ត្រូវ​គេ​កាប់​ត្រូវ​ជាច្រើន​កាំ បិត​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ។​
​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល ប៉ុស្ដិ៍​បឹងទំពុន​ក៏​បាន​ចុះ​ដល់​កន្លែង​កើត ហេតុ​និង​បាន​ឃាត់ខ្លួន​ជនដៃដល់​នាំ​ទៅកាន់​ស្នាក់ការ​ប៉ុស្ដិ៍​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​នាំ​ទៅកាន់​គ្លីនិក​ដែល​នៅក្បែរ នោះ ដើម្បី​ព្យាបាល​របួស ៕
de3 de-13

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya