ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​ក្រុង​បាត់ដំបង ឃាត់ខ្លួន​មនុស្ស​គ្មាន​កំហុស ដើម្បី​ជំរិត​ទារប្រាក់​

ប៉ូលិស​ក្រុង​បាត់ដំបង ឃាត់ខ្លួន​មនុស្ស​គ្មាន​កំហុស ដើម្បី​ជំរិត​ទារប្រាក់​

​បាត់ដំបង ៖ មាន​មនុស្ស​ជាច្រើន​នាក់​ដែល​ត្រូវ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន​ដែល​ហាក់ដូចជា​មាន​ភាព​មិន​ប្រក្រតី ដោយ​បាន​យក​ទៅ​ឃុំខ្លួន​ក្នុង​គោលបំណង​ជំរិត​ទារប្រាក់​ពី​ក្រុមគ្រួសារ ឬក៏​សាច់ញាតិ ដោយ​បាន​ចោទប្រកាន់​ពីនេះ ពី​នោះ ដូចជា​មិន​សម​ហេតុផល​ទាល់តែ​សោះ​។​
​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យដឹងថា មាន​ការឃាត់ខ្លួន​មនុស្ស​ជា​បន្តបន្ទាប់​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល ក្រុង ដោយ​ខ្លះ​ត្រូវបាន​ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន​ខ្លះ​ប្រើប្រាស់​គ្រឿងញៀន គឺ​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មាន​ការឃុំ​ខ្លួន​រហូតដល់​ចំនួន​៧​នាក់ ប៉ុន្តែ​បើ​យោងតាម​ប្រភព​ច្បាស់ការ​មួយ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹងថា ជន​ដែល​មាន​ទោស​គឺ​៣​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មែន ឯ​ម្នាក់​ទៀត​ជា​ម្ចាស់ផ្ទះ គឺជា​អ្នកផ្តល់​ទីតាំង ដោយឡែក​៣​នាក់​ទៀត​គឺ​គ្មាន​កំហុស​ទាល់តែសោះ ក៏​ត្រូវបាន​គេ​ឃាត់​ខ្លួន​យក​ទៅ​ឃុំ​នឹង​គេ​ដែរ ដោយ​តម្រូវឲ្យ​បង់​ប្រាក់​ទើប​អាច​រួចខ្លួន​បាន​។​
​ចំណោម​ជន​ដែល​គ្មាន​កំហុស​ចំនួន​៣​នាក់​នោះ គឺ​មាន​ម្នាក់​ឈ្មោះ ជិន ចំ​រ៉ើ​ន ហៅ​ឌុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បាន​រៀបរាប់​ថា នៅវេលា​ម៉ោង​៨​យប់ ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥ គឺ​ខ្លួន​បាន​ជិះ​កង់​ទៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​រក​ទិញ ទឹកដោះគោ​ឲ្យ​កូន ប៉ុន្តែ​ដោយសារ​តែ​អត់​មាន​ខ្លួន​ក៏​បាន​ជិះ​កង់​ត្រឡប់ទៅផ្ទះ​វិញ​។​
​ជនរងគ្រោះ​បាន​បន្តថា លុះ​ទៅដល់​ខាង​មុខ​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​មាត់​ស្ទឹង ស្ថិតក្នុង​ភូមិ​រតនៈ ក៏​ស្រាប់តែ​បាន​ជួប​នឹង​កម្លាំង​ប៉ូលិស​ក្រុង​ដែល​កំពុង​ធ្វើការ ត្រួតពិនិត្យ​នៅ​តាម​ដង​ផ្លូវ បាន​ឃាត់ខ្លួន​ដើម្បី​ពិនិត្យ​នៅ​លើ​ខ្លួនប្រាណ ប៉ុន្តែ​មិន​មាន​អ្វី​ដែល​ផ្ទុយ​អំពី​ផ្លូវច្បាប់​ឡើយ នៅពេល​នោះ​ដែល​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ គឺ​បង្ខំ​ឲ្យ​ខ្លួន​ទៅ​អធិការដ្ឋាន​ដើម្បី​សាកសួរ​។​
​នៅពេល​ដែល​ដឹង​ខ្លួន​ថា​គ្មាន​កំហុស ទើប​ខ្លួន​មិន​ព្រម​ទៅ​ជាមួយ ប៉ុន្តែ​នៅពេល​នោះ​សមត្ថកិច្ច​បាន​វាយ​មកលើ​ខ្លួន​ចំនួន​២​ដៃ និង​អុក​មួយ​ជង្គង់ ព្រមទាំង​ចាប់បង្ខំ​ឲ្យ​ខ្លួន​ឡើង​លើ​ម៉ូតូ​ទៅកាន់​អធិការ​ក្រុង​បាត់ដំបង ដោយ​ធ្វើ​ការឃុំខ្លួន ព្រមទាំង​តម្រូវឲ្យ​បង់​លុយ​ចំនួន​៣០០​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​ត្រឡប់ទៅវិញ នៅ​ទីបំផុត​ក្រោយពី​បាន​ឃុំ​ខ្លួន​មួយ​យប់​រួច​មក បងប្រុស​បាន​យក​លុយ​ទៅ​បង់​ឲ្យ​សមត្ថកិច្ច​ក្រុង ដោយ​អង្វរ​សុំ​បាន​ត្រឹម​២៥០​ដុល្លារ ទើប​អាច​រួចខ្លួន​ចេញ​មក​វិញ​មើល​ប្រពន្ធ និង​កូន​ដែល​នៅ​តូច ដែល​កំពុង​តែ​ត្រូវការ​ម្សៅ​ទឹកដោះគោ​ផង​។​
​ដោយឡែក ជន​ដែល​គ្មាន​កំហុស​ចំនួន​២​នាក់​ទៀត​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង គ្នា​ឈ្មោះ​ធា អាយុ​២២​ឆ្នាំ និង​ឈ្មោះ ថង អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បាន​និយាយថា នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១​រំលង​អធ្រាត្រ ដោយសារតែ​មាន​ការ​ហេវ​ហត់ ពួកគេ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ដោយ​កាន់​លុយ​ចំនួន​២​ម៉ឺន​រៀល​ទៅ​រក​ទិញ​បាយ​នៅ​ម្តុំ​ផ្សារ​បឹង​ឈូក​យកមក ហូប​។​
​ពួកគេ​បាន​បន្តថា លុះ​នៅ​ពេល​ធ្វើដំណើរ​ទៅ​ជិត​ដល់​ផ្សារ ក៏​ស្រាប់តែ​មាន​ប៉ូលិស​ក្រុង​តាម​មកឃាត់ ហើយ​សួរថា យកលុយ​ទៅ​ណា ទៅ​ទិញ​ថ្នាំញៀន​មែន​ទេ​? ខ្លួន​ក៏​បាន​តប​ថា​ទៅ​រក​ទិញ​បាយ​ហូប ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ក្រុម​នេះ​បញ្ជា​ឲ្យ​ពួកគេ​ទាំង​ពីរ​នាក់​ទៅ អធិការ​នគរបាល​ក្រុង​ជាមួយ​គេ​សិន​ដើម្បី​សាកសួរ នៅពេល​នោះ​ដែរ ខ្លួន​ក៏​បាន​ទាញ​ទូរស័ព្ទ​ដើម្បី​តេ​ទៅ​ប្រាប់​ឪពុក​ឲ្យបាន​ដឹង តែ​ត្រូវ​ពួក​គេ​ដកហូត​យក​ទូរស័ព្ទ​មិន​អនុញ្ញាត​ឲ្យ​តេ​ផ្ដេសផ្ដាស​នោះ​ឡើយ​។​
​លុះ​ទៅដល់​ក្នុង​អធិការ​ក្រុង​បាត់ដំបង សមត្ថកិច្ច​បាន​កំណត់​ឲ្យ​ពួកគេ​ទាំង​ពីរ​នាក់​បង់លុយ​ចំនួន​៤០០​ដុល្លារ ទើប​អាច​រួចខ្លួន​នឹង​បាន​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​ខ្លួន​ពុំ​មាន​លុយ​ឡើយ​។ លុះ​នៅ​ពេល​ឃើញ​មនុស្ស​មក​សួរ​នាំ​សាច់ញាតិ​គេ ខ្លួន​ក៏​បាន​លួច​សុំ​ខ្ចី​ទូរស័ព្ទតេ​ទៅ​ឪពុក​របស់​ខ្លួន​ឲ្យ​មកជួយ នៅពេលដែល​ឪពុក​មកដល់ ដោយ​ឮ​ថា​ត្រូវ​បង់លុយ​ចំនួន​៤០០​ដុល្លារ​បែប​នេះ គាត់​ក៏​បាន​ស្រែក​មួយ​ម៉ាត់​ថា គាត់​គ្មាន​លុយ​ទេ ហើយ​ក៏​ត្រឡប់ ទៅផ្ទះ​វិញ​បាត់ទៅ​។​
​ស្របពេល​ជាមួយ​គ្នា​នោះដែរ ក៏​មាន​សមត្ថកិច្ច​ក្រុង​មួយរូប​បាន​មក​ញុះញង់​ឲ្យ​ខ្លួនល​ក់​ទូរស័ព្ទ​ធុន អាយ​ហ្វូន​ហ្វាយ ឲ្យទៅ​គេ​ទៅ ដើម្បី​បាន​លុយ​បង់​ឲ្យគេ តែ​ដោយសារតែ​ខ្លួន​មិន​ព្រម​លក់ ទើប​ពួកគេ​សុខចិត្ត​ជូន​ទៅ​រក​កន្លែង​បញ្ចាំ ដោយ​បាន​ចំនួន​៩០​ដុល្លារ​តែ​ប៉ុណ្ណោះ យក​មក​បង់​ឲ្យ​សមត្ថកិច្ច ប៉ុន្តែ​ត្រូវបាន​គេ​ហាម​ដាច់ខាត​មិន​ឲ្យ​និយាយ​ប្រាប់​ឪពុក​ថា​ប៉ូលិស​យក លុយ​ឡើយ ទើប​តម្រូវ​ឲ្យ​ឪពុក​ធ្វើ​កិច្ចសន្យា ធានា​យក​ពួកខ្លួន​ទាំង​ពីរ​នាក់​ត្រឡប់ទៅផ្ទះ​វិញ ដោយ​មិន​ចាំបាច់​ពិនិត្យ​លើ​ទឹកនោម​ឡើយ គឺ​ឲ្យតែ​មាន​លុយ​ជា​ការស្រេច​។​
​បច្ចុប្បន្ន​មិន​ដូច​កាលពី​មុន​នោះ​ទេ គឺ​ឥឡូវ​នៅ​ចំ​ពីមុខ​ទ្រុង​ដែក​ក្នុង​អធិការដ្ឋាន គឺ​មាន​គេ​ដាក់​តុ​មួយ​ដោយ​មាន​អ្នកយាម​ត្រឹមត្រូវ ដោយ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​មក​សាកសួរ​ដល់​អ្នក​ដែល​ត្រូវ​ឃុំខ្លួន ឡើយ មិន​ថា​តែ​ប្រជាពលរដ្ឋ​នោះទេ សូម្បី​តែ​សមត្ថកិច្ច​ដូច​គ្នា​ក៏​ដោយ បើ​គ្មាន​នាទី​ទេ​គេ​មិន​អាច​សួរសុខទុក្ខ​អ្នកទោស​បាន​ឡើយ​។ ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​មនុស្ស​ដែល​គ្មាន​កំហុស​យក​ទៅ​ជំរិត​ទារ ប្រាក់​នេះ​ដែរ លោក​អធិការរង ដាំ មករា ទទួលបន្ទុក​យុត្តិធម៌ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ដោយ​បាន​អះអាង​ថា ការឃាត់ខ្លួន​របស់​ស​ម​ត្ថ​កិច្ច​ទៅលើ​មនុស្ស​ណា​ម្នាក់ គឺ​សុទ្ធតែ​មាន​បទល្មើស​ទាំង​អស់​ទោះបីជា​គ្មាន​វត្ថុតាង​នៅ​ក្នុង​ដៃ​ក៏​ដោយ ក៏​ពួកគេ​មាន​សារធាតុ​ញៀន​នៅក្នុង​ទឹកនោម​ដែរ ដូច្នេះហើយ​ទើប​លោក​បាន​សុំ​គោលការណ៍​ពី​មេ​ដើម្បី​ធ្វើ​ការអប់រំ និង​តម្រូវ​ឲ្យ​អាណាព្យាបាលម​ក​ធានា​យក​ត្រឡប់ទៅផ្ទះ​វិញ ដូច្នេះ​គឺ​មានន័យថា លោក​ធ្វើ​អ្វីមួយ​សុទ្ធតែ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទាំងអស់ ហើយក៏​មាន​ការអនុញ្ញាត​ពី​មេ​ដែរ​។​
​ភាសា​មួយ​ម៉ាត់​ថា លោក​បាន​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​ទឹកនោម​របស់​ពួកគេ​ដើម្បី​ដាក់បន្ទុក តែ​ធាតុពិត ជន​ទាំង​៣​នាក់​នេះ​គ្មាន​សមត្ថកិច្ច​ណា​មួយ​បាន​ពិនិត្យ​ទៅលើ​ទឹកនោម​ឡើយ ដោយ​គ្រាន់តែ​ឃាត់​ខ្លួន​យកមក បើទោះបីជា​គ្មាន​វត្ថុតាង​ក៏ដោយ ក៏​គេ​តម្រូវឲ្យ​បង់​លុយ​ដែរ តើ​លុយ​ដែល​ត្រូវ​បង់​នេះ​ជា​លុយ​បង់​ទៅលើ​អ្វី​? បើ​ពួកគេ​មាន​កំហុស​មែន​នោះ ចុះ​ហេតុអ្វី​បាន​ជា​មិន​បញ្ជូន​ទៅ​តាម​ផ្លូវច្បាប់​? ព្រោះ​លោក​ឧត្ដមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​យុត្តិធម៌ បានបញ្ជាក់​ថា លោក​មិន​បានដឹង​រឿង​នេះ​ទាល់តែសោះ ដោយសារ​តែ​គេ​មិន​បាន​រាយការណ៍​។​
​ដោយឡែក​លោក​ព្រះរាជអាជ្ញា នួន សាន បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រុង​ស្រុក​កាលពី​រសៀល​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ថា រឿង​លោក​អធិការ​ក្រុង​ចាប់​មនុស្ស​យក​មក​ឃុំខ្លួន ហើយ​លោក​អធិការ​ក្រុង​ដោះលែង​មនុស្ស​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ គឺ​គេ​មិន​បាន​រាយ​ការ​មក​លោក​ទាល់តែសោះ ដោយ​គេ​បាន​ធ្វើ​អ្វី​តែ​ខ្លួន​គេ និយាយ​រួម គឺ​លោក​មិន​បានដឹង​អ្វី​ទាំងអស់​។​
​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ជាធម្មតា​ការឃាត់ខ្លួន​មនុស្ស​នៅ​ពេល​ថ្ងៃ ឬ​យប់ គឺ​សមត្ថកិច្ច​តែងតែ​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​ជានិច្ច ប៉ុន្តែ​រឿង​នេះ គឺ​សមត្ថកិច្ច​ក្រុង​បាន​ធ្វើ​អ្វី​ទៅ​តាម​ទំនើងចិត្ត​ដោយ​មិន​គិត​អំពី ឋានានុក្រម ស្តី​អំពី​ផ្លូវច្បាប់​ឡើយ ហើយ​ប៉ុន្មាន​ថ្ងៃនេះ​គឺ​សកម្មភាព​របស់​គេ​នៅតែ​បន្ត​លើ​ការឃាត់ខ្លួន មនុស្ស​ដែល​គ្មាន​កំហុស​ដដែល ដោយ​មិន​ទាន់​ផ្អាក​សកម្មភាព​ឡើយ​៕
10428666_712860132137916_9000307072299997492_n 12358113_880107415435583_12071229_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya