ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គោ​ដួល កុងតឺន័រ​កិន​ស្លាប់​

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គោ​ដួល កុងតឺន័រ​កិន​ស្លាប់​

​ខេត្ដ​ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​គោ​ដើរ​ឆ្លងផ្លូវ​ដួល​ហើយ ត្រូវ​រថយន្ដ​កុងតឺន័រ​មួយគ្រឿង​មកដល់​បុក​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ ម៉ែត្រ​លេខ​១៩៤-១៩៥ ក្នុងភូមិ​អូរ​ចំណា ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ដ ព្រះសីហនុ ។​

 

​ជនរងគ្រោះ​ឈ្មោះ រិ​ន ភា​រុន ភេទ ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ។​

 

​មុនពេល កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះ សីហនុ 1E-3276 ក្នុង​ទឹក​ដៅ​ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ ខណៈ​មកដល់​កន្លែង កើតហេតុ​ក៏បាន​បុក​គោ​ដែល​កំពុង​ដើរ ឆ្លងផ្លូវ រួច​ក៏​ដួល​ទៅ​ប៉ះ​រថយន្ដ​កុងតឺន័រ មួយគ្រឿង​ម៉ាក​នីសា​ន់ ពណ៌​ខៀវ ពាក់ ស្លាក​លេខ​ភ្នំពេញ 3C-0061 ដែល​បើក បរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បណ្ដាល ឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កើតហេតុ ។ ភ្លាមៗ​នោះ​អ្នកបើកបរ រថយន្ដ​កុងតឺន័រ​បាន​រត់គេច​ខ្លួន​បាត់ ។​

 

​ក្រោយ​កើតហេតុ​កម្លាំង​កង​រាជ​អាវុធ ហត្ថ​ស្រុក​ព្រៃនប់​បាន​សហការ​ជាមួយ នគរបាល​ចរាចរ​ចុះ​មកជួយ​សម្រួល ចរាចរណ៍ និង​វាស់វែង ព្រមទាំង​យក រថយន្ដ និង​ម៉ូតូ​ទៅ​រក្សាទុក​ដើម្បី​ដោះ តាមច្បាប់​នៅពេល​ក្រោយ ។ ចំណែក សព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់ ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម ប្រពៃណី ៕fsfsfs fsfs12311297_199889723683750_628575962570124565_n 12342726_199889737017082_3956636657038382388_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya