ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ​បុរស​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​បែកក្បាល​ធ្លាយ​ខួរ​គួរ​ឲ្យ​រន្ធត់​

​បុរស​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​បែកក្បាល​ធ្លាយ​ខួរ​គួរ​ឲ្យ​រន្ធត់​

​ ​ភ្នំពេញ​៖ បុរស​ជា​កម្មករ​រោងចក្រ​ស្បែកជើង​ម្នាក់ ជិះ​ម៉ូតូ​បម្រុង​វ៉ា​រថយន្ត​មួយគ្រឿង​ត្រូវ រថយន្ត​កុងតឺន័រ​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​កន្លែង​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល ថ្ងៃទី​៩ ខែកញ្ញា កំណាត់​ផ្លូវជាតិ​លេខ​៣ មុខ​វិទ្យាល័យ​ជម្ពូរ​វន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​គុប​ជ្រុង សេ​៧០ ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ញ ៧៨១០ ភព​១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​ខាងលើ បាន​ជិះ​វ៉ា​រថយន្ត​មួយគ្រឿង មិន​ចាំ​ម៉ាក ក្នុងទិសដៅ​ស្របគ្នា គ្រាន់តែ​ម៉ូតូ​ងាក​ចង្កូត​វ៉ា​រថយន្ត​បន្តិច ស្រាប់តែ​រថយន្ត​កុងតឺន័រ​អត់​មាន​សណ្តោង​ទូ​កុងតឺន័រ ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A 4368 បើក​បញ្ច្រាស​គ្នា​ពី​លិចទៅ​កើត បាន​បើក​ទៅបុក​ម៉ូតូ ពេញទំហឹង​អូស​ជាង ១០​ម៉ែត្រ ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​តៃកុង​រថយន្ត​កុងតឺន័រ​បាន​រត់គេច​ខ្លួន​បាត់ ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ទៅ​ដឹក​យកទៅ​សង្គ្រោះ ពេល​ក្រុម​សង្គ្រោះ​ទៅដល់ ធ្វើការ​ពិនិត្យ​បាន​ប្រាប់ថា ស្លាប់បាត់​បាត់ទៅហើយ ។ ជនរងគ្រោះ​មានឈ្មោះ ស ចាន់​សៅ  អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្បែកជើង មីន​ណេ​ត​។
​បើតាម​សម្តី​សាច់ញាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​នេះ ជនរងគ្រោះ​ធ្វើការ​តែមួយព្រឹក បាន​ទៅ​ទីក្រុង​ភ្នំពេញ ពេលធ្វើ​ដំណើរ​ត្រឡប់​ទៅវិញ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាត់បង់​ជីវិត​គួរ​ឲ្យ​រន្ធត់​តែម្តង​។ សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដោះស្រាយ​តាម​ក្រោយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya