ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ក្នុងករណី​ក្រឡាប់​ឡាន ​

មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ក្នុងករណី​ក្រឡាប់​ឡាន ​

កណ្តាល​៖ មនុស្ស​៤​នាក់​បាន​រងរបួស ធ្ងន់​-​ស្រាល​ក្នុងករណី​គ្រោះ ថ្នាក់​រថយន្ត​កូរ៉េ​១​គ្រឿង​បើក​ធ្លាក់​ផ្លូវ​បណ្តាលអោយ​ក្រឡាប់​ផ្ងាជើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ លេខ​៤៨-៤៩ ភូមិ​ពោធិ​មៀវ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។
​ជនរងគ្រោះ​ទាំង​៤​នាក់​មាន ទី​១​ឈ្មោះ​គឹម​សំអុន​ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ​អ្នកបើកបរ​រថយន្ត​ម៉ាក​កូរ៉េ​ទម្ងន់​១​តោន​ពណ៏​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២B.៤៦២៩​បាន​រងរបួស​ស្រាល​,​ទី​២-​ឈ្មោះ​ឆេង លី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​អ្នករួមដំណើរ​របួសស្រាល​,​ទី​៣-​ឈ្មោះ​ឡា​ច ធន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នករួមដំណើរ​របួស​ធ្ងន់​,​និង​ទី​៤-​ឈ្មោះ​ឌឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​អ្នករួមដំណើរ​របួសធ្ងន់​។ ជនរងគ្រោះ​ទាំង​៤​នាក់​សុទ្ធតែ​ជា​ជាង​ស្ទូច​ផ្ទះ​មាន​ទីលំនៅ​ភូមិ​ព្រែកត្រែង​.​ឃំ​ុ​សំរោង​ធំ​.​ស្រុក​កៀនស្វាយ​ជាមួយ​គ្នា​. អ្នក​របួសស្រាល​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃំ​ុ​.​អ្នករបួសធ្ងន់​ត្រ​វូ​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​សង្គោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី​។ បើតាម​សម្តី​អ្នកបើកបរ​ឈ្មោះ​គឹម​សំអុន​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​គាត់​និង​កូន​ក្មួយ​ដែល​ជា​កូនជាង​៣​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​បើក​រថយន្ត​ដឹក​គ្រឿង​ស្ទូច​ផ្ទះ​ចេញពី​អ្នក​លឿង​យកមក​ផ្ទះ​នៅក្នុង​ឃុំ​សំរោង​ធំ​ទិសដៅ​ពី​កើត​ទៅ​លិច មកដល់​ចំណុច​កើតហេតុ​ក៍​បើក​ប្រជែង​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក​ដែល​នៅ​ពីមុខ​។ ពេល​បើក​ប្រជែង​ផុត​ពី​ម៉ូតូ ក៍​បួង​ចង្កូត​ចូលមក​ខាងស្តាំ​ដៃ​វិញ​បណ្តាល​អោយ​ជ្រុល​ចង្កូត​ធ្លាក់​មក​ចិញ្ចើមថ្នល់​ខាងស្តាំ​ដៃ​តែម្តង​។
​លោក​ព្រំ សំណាង អធិការ រង​ទទួល​ការងារ​សណ្តាប់ធ្នាប់​ចរាចរ​ស្រុក​កៀនស្វាយ​បាន​អោយដឹងថា ដោយ​ករណី គ្រោះ ថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​ខ្លួនឯង​មិន​បង្ក​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​សា​ធា​រណះ​និង​រងរបួស​ដល់​អ្នកដ៍ទៃ សមត្ថកិច្ច​មិន​បាន​យក​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នេះ​មក​រក្សាទុក​នោះឡើយ ព្រោះ អ្នក​រងរបួស​គឺ​សុទ្ធ​តែ​កូន​ក្មួយ​របស់​អ្នកបើកបរ​ទាំងអស់ទើ​បហើយ​ភាគី​ខាង​ម្ចាស់​រថយន្ត​ជា​អ្នក​ចេញ​ថ្លៃ​ព្យាបាល​ដល់​ជនរងគ្រោះ​ទាំង​៣​នាក់ ហើយ​ករណី​នេះ​កើតឡើង​ដោយសារ​អ្នកបើកប​រងោក​មួយភាំង ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ចេញ ពី​ផ្លូវជាតិ​ក្រឡាប់​ផ្ងា​ជើង​តែ​ម្តង បន្ទាប់ពី​ជួប​គ្រោះថ្នាក់​នគរបាល​មូលដ្ឋាន​បាន​ចេញ​អន្តរាគមន៍​ដើម្បី​សម្រួល​ចរាចរ​កុំអោយ​កកស្ទះ ៕
12243119_447986252053137_8778556170234754728_n 12310485_447986298719799_806427257931728645_n 12341065_447986282053134_5878091541214615450_n 12341559_447986395386456_3497800803988239293_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya