ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » អតីត​អធិការកិច្ច​ក្រសួង​យុត្ដិធម៌​ជាប់ទោស​២​ឆ្នាំ ករណី​ប្រព្រឹត្ត​អំពើពុករលួយ​

អតីត​អធិការកិច្ច​ក្រសួង​យុត្ដិធម៌​ជាប់ទោស​២​ឆ្នាំ ករណី​ប្រព្រឹត្ត​អំពើពុករលួយ​

ភ្នំពេញ​ : អតីត​អធិការកិច្ច​ក្រសួង​យុត្ដិធម៌ និង​ជា​ជំនួយការ​រដ្ឋលេខាធិកា​រ​ក្រសួង​យុត្ដិធម៌ ជាប់ទោស​២​ឆ្នាំ​ដដែល ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ​ឆបោក​ប្រាក់​ពាណិជ្ជករ​ម្នាក់​ចំនួន មួយ​ម៉ឺន​ដុល្លារ តាម​រូបភាព​ដោះស្រាយ​ទំនាស់​ដីធ្លី​។​
​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក សំរិទ្ធ សុផល បានសម្រេច​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល ។​
​គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​២ ខែមេសា កន្លងទៅ លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្ដន្ទាទោស ឈ្មោះ សំ សារិទ្ធ ដាក់ពន្ធនាគារ​២​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ​ឆបោក​មាន ស្ថាន​ទម្ងន់ទោស ។ ប៉ុន្ដែ​ជនជាប់ចោទ បាន​ប្ដឹង​ឧទ្ធរណ៍ ។
​ជនជាប់ចោទ​ឈ្មោះ សំ សារិទ្ធ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែកញ្ញា​ឆ្នាំ​២០១៤ យោងតាម​ពាក្យ បណ្ដឹង​របស់​ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅ​តា​លាង ។​
​ពាក់ព័ន្ធ​សំណុំ​រឿងនេះ ប្រភព ព័ត៌មាន​បានឱ្យដឹងថា លោកស្រី ឃួន​- ម៉ា​លីន អាយុ​៦៥​ឆ្នាំ រស់នៅ​សង្កាត់ ទួល​សង្កែ ខណ្ឌឫស្សីកែវ​បានដាក់ ពាក្យបណ្ដឹង​ទៅ​ក្រសួង​យុត្ដិធម៌ មាន កម្មវត្ថុ​ប្ដឹង​លោក​ហ៊ុន ប៊ុនធឿន ហៅ តា​លាង​ជា​ពាណិជ្ជករ​រកស៊ី​ទិញ​លក់​ដី ។​
​បណ្ដឹង​នេះ​ត្រូវបាន​លោក សំ សារិទ្ធ ជា​អ្នកចាត់ការ​ព្រមទាំង​បាន ទទួល​ឯកសារ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី ពី​លោកស្រី ឃួន ម៉ា​លីន យ៉ាងច្រើន ។
​ក្រោយពី​បានទទួល​ឯកសារ​ពី ភាគី​លោកស្រី ឃួន ម៉ា​លីន ហើយ ឈ្មោះ សំ សារិទ្ធ បាន​យក​ឯកសារ​ទាំង នោះ​ទៅប្រើ​ប្រាស់ និង​បង្ហាញ​ភាគី ឈ្មោះ​ហ៊ុន ប៊ុនធឿន និង​បានទទួល​ប្រាក់ មួយចំនួន​ពី​ឈ្មោះ ហ៊ុន ប៊ុនធឿន ។​
​បន្ទាប់មកទៀត​ឈ្មោះ​សំ សារិទ្ធ នៅតែ ប្រើប្រាស់​ឯកសារ​ទាំងនោះ ដើម្បី​ទទួល បាន​ផលចំណេញ​ពី​ឈ្មោះ ហ៊ុន ប៊ុនធឿន ជា​បន្ដបន្ទាប់ រហូត​ធ្វើឱ្យ​មានការ ធុញទ្រាន់​ទើប​ឈ្មោះ​ហ៊ុន ប៊ុនធឿន ដាក់ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង អំពើពុករលួយ ។ រហូតមកដល់​ថ្ងៃទី ១១​ខែកញ្ញា​ឆ្នាំ​២០១៤ នៅពេលដែល ឈ្មោះ​សំ សារិទ្ធ ទៅ​ទទួលយក​ប្រាក់ ម្ដងទៀត ពី​ឈ្មោះ ហ៊ុន ប៊ុនធឿន ក៏ត្រូវ បាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​- រលួយ​ឃាត់ខ្លួន​តែម្ដង ។ ដោយឡែក​នៅក្នុង​សវនាការ សាលាឧទ្ធរណ៍​ជនជាប់ចោទ​ស្នើ​ឱ្យមាន ការបន្ធូរបន្ថយ​ទោស តែ​តំណាង មហាអយ្យការ គឺ​លោក​អ៊ឹម វិជ្ជា បានស្នើ ឱ្យមាន​ការតម្កល់​ទោស​ជនជាប់ចោទ ទុកជាបានការ​ដដែល ៕fd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya