ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឧកញ៉ា សា លាង ប្រធាន​ក្រុមហ៊ុន​ហេង ដា​រ៉ា និង អាជា្ញធ​ក្រុង​បាន​លុង នៅតែ​ប្រឆាំង​គ្នា

ឧកញ៉ា សា លាង ប្រធាន​ក្រុមហ៊ុន​ហេង ដា​រ៉ា និង អាជា្ញធ​ក្រុង​បាន​លុង នៅតែ​ប្រឆាំង​គ្នា

រតនគិរី​៖ ក្រោយ​ជម្លោះ​រវាង​អ្នកវិនិយោគ​ផ្សារ​ក្រុង​បាន​លុង ជាមួយ​អាជ្ញាធរ​ក្រុង និង​លោក ជា គួង អ្នក​អនាម័យ​ក្រុង​បាន​លុង បាន​កើតឡើង អស់​រយៈពេល​ជា​យូ​មកហើយ ប៉ុន្តែ​ពេល​នេះ​មាន​ពត៌មាន​មួយ ពី​ខាង​អ្នកវិនិយោគ​ផ្សារ បាន​បង្ហើប​ថា​ក្រសួង​ទំនាក់ទំនង​រដ្ឋភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ឬ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​បាន​ប្រគល់​ដី​ជម្លោះ​នោះ​អោយ​ទៅ​ឧកញ៉ា សា លាង ប្រធាន​ក្រុមហ៊ុន​ហេង ដា​រ៉ា ដើម្បី​ទុកវិនិយោ​ផ្សារ​បាន​លុង ចាប់​ពី​ព្រឹក​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៥ តទៅ ។​
​លោក​ឧកញ៉ា​សា លាង ប្រធាន​ក្រុមហ៊ុន​ហេង ដា​រ៉ា បានឲ្យដឹងថា​ថ្នាក់ក្រសួង បាន​ប្រគល់​ដី​បរិវេណ​ជុំវិញ​ផ្សារ អោយមក​អ្នកវិនិយោគ​ផ្សារ នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ។​
​លោក​អ៊ុក សំអុល អភិបាលក្រុង​បាន​លុង បានឲ្យដឹងថា រឿង​បញ្ហា​ប្រគល់​ដី​ទំហំ ៥៤​ម៉ែត្រ​x១១០​ម៉ែត្រ ជា​ដី​ប្រយោជន៍​សាធារណៈ និង​អាជីវក​ធ្វើ​តូប​លក់​ជុំវិញ​ផ្សារ ខាង​សាលាក្រុង និង​សាលាខេត្ត​អត់​ទាន់​បានដឹង​ទេ ហើយ​ខាង​អាជ្ញាធរខេត្ត​ក៏​អត់​ទាន់​បាន​បង្កើត​គណៈកម្មាការ​ចំរុះ​ដើម្បី​វាស់វែង និង​ត្រួតពិនិត្យ​អោយបាន​ច្បាស់លាស់ និង​ធ្វើ​កម្មវិធី​ប្រគល់​នៅឡើយ​នោះទេ បើសិនជា​លោក​ឧកញ៉ា សា លាង ធ្វើ​យ៉ាង​ដូច្នេះ​មែន​ពិតជា​ខុសច្បាប់​ហើយ​។​
​បើ​យោង​ទៅតាម​សម្តី​អាជីវករ​បាន​អោយដឹង​ថា ពួកគាត់​ប្រសិនជា​អាជ្ញាធរ​ដែនដី​រក​ដំណោះស្រាយ​អោយបាន​ឆាប់រហ័ស​កាន់តែ​ល្អ ព្រោះ​រយៈ​កន្លងមក​ពួកគាត់​មានការ​ពិបាកចិត្ត​ដោយសារ​តែ​ម្តង​លក់​កន្លែង​នេះ ម្តង​លក់​កន្លែង​នោះ ដោយសារតែ​រឿង​ជម្លោះ​អ្នកវិនិយោគ​ផ្សារ និង​អាជ្ញាធរ​ក្រុង ពួក​គាត់​សុទ្ធតែ​មាន​ជីវភាព​ក្រីក្រ ពួកគាត់​សំណូពរ​អោយ​ថ្នាក់ក្រសួង​ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស​។​
​តាម​តាម​លិខិត​លេខ ១០៨៦​ស​.​ជ​.​ណ​.​ផ​ក ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​លោក ឆេង សារឿ​ន រដ្ឋមន្ត្រី​ស្តីទី បានឱ្យដឹងថា ករណី​ជម្លោះ​កន្លងមក ដោយ​ដណ្តើម​កាន់កាប់​ចំណតរថយន្ត និង​អាជីវក​លក់​ជុំវិញ​ផ្សារ គឺ​មាន​ទំហំ​ដី ៥៤​ម៉ែត្រ​x១១០​ម៉ែត្រ ជា​ដី​ប្រយោជន៍​សាធារណៈ សម្រាប់ធ្វើ​ចំណតរថយន្ត និង​ម៉ូតូ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុង​ការរក្សា​សោភ័ណភាព បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ជាពិសេស​សម្រាប់​បញ្ចៀស​នូវ​គ្រោះ​អគ្គីភ័យ​កើតឡើង ៕
10-12-201564851

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya