ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​ម៉ូតូ​ស្មាស់​រី​វ៉ូ​មួយគ្រឿង​មាន​ប្រឡាក់​ឈាម​យកមក​ផ្លុ​ង​ចោល

ប្រទះឃើញ​ម៉ូតូ​ស្មាស់​រី​វ៉ូ​មួយគ្រឿង​មាន​ប្រឡាក់​ឈាម​យកមក​ផ្លុ​ង​ចោល

​ភ្នំពេញ ៖ ម៉ូតូ​ស្មា​ស់រី​វ៉ូ​មួយគ្រឿង​មាន​ស្នាម​ប្រឡាក់​ឈាម ត្រូវបាន​គេ​ប្រទះឃើញ​គេ​យកមក​ផ្លុ​ង​ចោល នៅ​កន្លែង​ស្ងាត់​កាលពី​វេលា​ម៉ោង​២៤​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥​ស្ថិតនៅ​ផ្លូវលំ​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

 
​ម៉ូតូ​ដែល​គេ​ប្រទះឃើញ​នេះ​ម៉ាក​ស្មា​ស់រី​វ៉ូ​ពណ៌​ខ្មៅ​អ៊ុត តែម​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC4307​។

 
​តាម​ប្រភពព័ត៌មាន​ពី​អ្នករត់ម៉ូតូឌុប​បាន​និយាយថា មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​ខាងលើ​គាត់​បានឃើញ​ជន​មិន​ស្គាល់មុខ​ដើរ​បណ្ដើរ​រត់​បណ្ដើរ​ខាងមុខ​គាត់​ដោយ​ដៃ​មាន​កាន់ដំបង​នឹង​ដាវ​គ្រប់​ដៃ​ពេលនោះ​គាត់​ឃើញ​ម៉ូតូ​មួយគ្រឿង​ដែល​គេ​ផ្ដួល​ចោល​ជិត​គាត់​ដែរ ។ ឃើញ​ហេតុការណ៍​ដូច្នេះ​គាត់​បាន​ទូរស័ព្ទ​ទៅប្តឹង​សមត្ថកិច្ច​អោយ​មកជួយ​រកមើល​ហើយ​ឃើញ​ឈាម​ជាប់​នឹង​ម៉ូតូ​គាត់​ក៏​មិនដឹង​ច្បាស់​ថា ជា​ម៉ូតូ​ដែល​គេ យកមក​ផ្លុ​ង​ចោល​ឬ​ជា​ម៉ូតូ​បទល្មើស​អ្វី​ដែរ​។ សង្ស័យថា អាចជា​ករណី​បទល្មើស​វាយ​ប្លន់​មិនបាន​សម្រេច ឬមួយ ក៏​អាច ជា​ករណី​ម្ចាស់​រត់ចោល​ដោយ​ក្រុម​ល្មើស​ព្រួត​វាយ​ក៏​មិនដឹង​។​

 
​ក្រោយ​យ​ពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​កា​កាប បានមក​យក​ម៉ូតូ​នេះ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​កា​កាប​ដើម្បី​រងចាំ​ក្រែង​មាន​ម្ចាស់​តាម​មករក​នៅពេល​ក្រោយ​៕sfds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya