ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនល្មើស​ជួញដូរ​គ្រឿងញៀន ៦ នាក់ ដកហូត​កាំ​ភ្លើ​ខ្លី ១ ដើម ​

ប៉ូលិស​ឃាត់ខ្លួន​ជនល្មើស​ជួញដូរ​គ្រឿងញៀន ៦ នាក់ ដកហូត​កាំ​ភ្លើ​ខ្លី ១ ដើម ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ៩ ខែ​ធ្នូ ម៉ោង ១១.០០ ថ្ងៃ កម្លាំង​អធិការដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦ នាក់ ក្នុងនោះ​ឃាត់​នៅ​ចំណុច​មុខ វិទ្យាល័យ បាក់​ទូក ភូមិ ១២ សង្កាត់ វាលវង់ ខណ្ឌ ៧ មករា ឃាត់​បាន​ជនសង្ស័យ​០២ នាក់ ដែល​មានឈ្មោះ ១-​កែវ រិទ្ធី ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ លក់​គ្រឿ​ញៀន ទីលំនៅ មិន​ពិតប្រាកដ , ២-​អុង យូ​ស្រេង ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ ១០៧​អឺ​៣ ផ្លូវ ២១៧ ភូមិ ៥ សង្កាត់ អូរឫស្សី​ទី ៣ ខណ្ឌ ៧ មករា ។
​ក្រោយពី​ស្រាវជ្រាវ​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៤ នាក់ ទៀត​នៅ ភូមិ​ខ្វា ផ្លូវ លំ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ ដែល​មានឈ្មោះ ១-​ពិន ពិសិដ្ឋ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទី​ស្នាក់នៅ​ផ្ទះជួល កន្លែងកើតហេតុ , ២-​ឡេង វណ្ណ​រ៉ា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​លេខ ១ ផ្លូវ លំ ភូមិ ខ្វា​វ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ​, ៣-​សេង រដ្ឋា ភេទ ស្រី អាយុ ៣១ ឆ្នាំ មុខរបរ ស្នាក់នៅ​ផ្ទះជួល ផ្សារ​សាំ​ហា​ន់ សង្កាត់ ទួល​សង្កែ ខណ្ឌ ឫស្សីកែវ​, ៤-​ហេង លី​លី ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ ១ ភូមិ ខ្វា ផ្លូវ លំ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ ។​
​វត្ថុតាង​ដកហូត ៖ អាវុធ ខ្លី ០១ ដើម ម៉ាក ប៉េ​អាល់កុល លេខ 95959 មាន​គ្រាប់​ចំនួន ០២ គ្រាប់ , ម៉ូតូ ០៣ គ្រឿង ( ម៉ាក ជី​អូ​ណូ ពណ៌ កំ​បោ ស្លាក​លេខ គ្មាន លេខ​ម៉ាស៊ីន 1409133 , ម៉ាក PCX ពណ៌​ខ្មៅ ស្លាក​លេខ គ្មាន , ម៉ូតូ​ម៉ាក ហ្វី​ណូ ពណ៌​ស ស្លាក​លេខ 1U-1089 ) , ជញ្ជីង​ថ្លឹង​ថ្នាំញៀន ០២ គ្រឿង , គ្រឿងញៀន ០២ កញ្ចប់​ធំ និង ០៤ កញ្ចប់​តូច , ទូរ​សព្ទ័​ដៃ​ម៉ាក ណូគា ០២ គ្រឿង លេខ 087 821 554, 016 556 558 ៕

11046345_902019213228225_5725312134622520831_n 12308827_902019156561564_2804400532477326934_n 12341545_902019006561579_2596263512871268850_n 12360130_902019229894890_5032207382923426790_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya