ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ សីមា ជាច្រើន​នាក់ តវ៉ា​ប្រឆាំង ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD

ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ សីមា ជាច្រើន​នាក់ តវ៉ា​ប្រឆាំង ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD

​មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​ជាង​500​នាក់​រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បាន​ប្រមូលដ្តុំ​គ្នា​នៅ​សាលាឃុំ ដើម្បី​ធ្វើ​ការតវ៉ា នឹង​នាំ​គ្នា​ផ្តិតមេដៃ ធ្វើការ​ប្រឆាំង​ដាច់​ខាត់​ចំពោះ​វត្តមាន​របស់​ក្រុមហ៊ុន​រុករក​រ៉ែ ក្រោយ​ពេល​ពួកគាត់​ទទួលដំណឹង​ថា ក្រសួង​រ៉ែ​នឹង​ថាមពល ចាត់​មន្ត្រីរ​ជំនាញ​ចុះ​មក​ពិនិត្យ​ទីតាំង​សាងសង់​ធ្វើ​អាជីវកម្ម​រ៉ែ របស់​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD ដែល​ស្ថិតនៅ​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​10​ខែ​ធ្នូ​ឆ្នាំ​215​នេះ​។ ប្រជាពលរដ្ឋ​បានអោយដឹងថា កន្លងមក​ក្រុមហ៊ុន​សិក្សា​រ៉ែ ឈ្មោះ RONG CHENG INDUSTRIAL INVENT CO.LTD បាន​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​យ៉ាង​អាណាធិបតេយ្យ​ចាប់ពី​ឆ្នាំ​2004​រហូតដល់​ឆ្នាំ​2013 នឹង​បាន​ប្រើប្រាស់​សារធាតុ​គីមី បង្ហូរ​កាកសំណល់ មក​លើ​ដី​របស់​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ដាំ​ដំណាំ ដែល​ធ្វើអោយ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់​ប្រចាំថ្ងៃ ពិសេស ដំណាំ​បន្លែ សត្វ នឹង​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង រហូតដល់​ពេល​បច្ចុប្បន្ន​ពួក​គាត់​ទទួល​ដំណឹង​ថា ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD កំពុង​រត់​ការ​សុំ​ធ្វើ​អា​ជៅ​វ​កម្ម​រ៉ែ​មាស ហេតុនេះ​ហើយ​ដែល​ធ្វើអោយ​ពួកគាត់​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំ​ចំពោះ​បញ្ហា​ទាំ​អស់​នេះ ពួកគាត់​បាន​ស្នើរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ពិសេស រដ្ឋមន្ត្រី​ក្រសួង​រ៉ែ នឹង​ថាមពល ពិនិត្យ​ឡើង​វិញ​ចំពោះ​ការចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD កុំឲ្យ​មាន​ដំណើការ សាងសង់ ឬ​ក៏​ធ្វើ​អាជីវកម្ម​នៅ​លើ​ទឹកដី​ដែល​ពួកគាត់​កំពុង​រស់នៅ​សព្វថ្ងៃនេះ ។​និង​សំណូមពរ ហើយ​សំណូមពរ​អោយ​អជ្ញាធរ​ពាក់​ពន្ធ័​គិតគូរ​អោយបាន​ត្រិម​មុន​និង​ផ្តល់​អាជ្ញា​បណ្ណ័​ដល់​ក្រុមហ៊ុន​មួយ​នេះ​៕​ឌឹ​ម​សឿន​
12348290_1658198011089926_1727411064_n 12348328_1658198074423253_1275628262_n 12357958_1658198057756588_998320573_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya