ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ស្រី​ស្អាត​ជា​និស្សិត​ចិត្តឃោ​ឃៅ បើក​ឡាន​បុក​អ្នកជិះ​ម៉ូតូ ហើយ​បក​ក្រោយមក​កិន​ស្លាប់​បុរស​ម្នាក់ របួសធ្ងន់ ២​នាក់ ​

ស្រី​ស្អាត​ជា​និស្សិត​ចិត្តឃោ​ឃៅ បើក​ឡាន​បុក​អ្នកជិះ​ម៉ូតូ ហើយ​បក​ក្រោយមក​កិន​ស្លាប់​បុរស​ម្នាក់ របួសធ្ងន់ ២​នាក់ ​

ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ ហើយ​យុវជន​ម្នាក់ និង​នារី​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សាមុយ ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារ​នារី​ស្រស់ស្អាត ចិត្ត​អប្រិយ៍​ម្នាក់​បើករថយន្ត ក្នុង​ល្បឿន​យ៉ាង​លឿន បុក​ម៉ូតូឌូក ក្នុង​ទិសដៅ​បញ្ច្រាស់​ទិស យ៉ាង​ពេញទំហឹង ហើយ​បក​ត្រឡប់ក្រោយ មក​កិន​ជនរងគ្រោះ អូស​ប្រមាណ ៥០​ម៉ែត្រ ហើយ​បុក​ប្រជា​ការពារ និង​សមត្ថកិច្ច​រងរបួស ២​នាក់ ថែម​ទៀត បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល កាលពី​វេលា​ម៉ោង ០០​និង​១៥ នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្បែរ ឃ្លាំង​ប្រេងឥន្ធនៈ​សូគីម៉ិច ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។
​សាក្សី​បាន​អោយដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​យុវជន ២​នាក់ និង​នារី​ម្នាក់ ជិះ​ម៉ូតូ​ម៉ា​ឌូ​ក ពណ៍​ទឹកក្រូច ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់ ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត ម៉ាក​កា​មេ​រី​ឆ្លាម ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2R 8395 បើកបរ​ដោយ​នារី​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​បញ្ច្រាស់​គ្នា បាន​បុក​ម៉ូតូ​ចំ​ពីមុខ យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នកជិះ​ម៉ូតូ បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត រងរបួស​ធ្ងន់​ទាំង ៣​នាក់ ។ ភ្លាមនោះ ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ដែល​កំពុង​ល្បាត បាន​មកដល់​កន្លែងកើតហេតុ ដើម្បី​ជួយសង្គ្រោះ ជនរងគ្រោះ​។
​ពេលនោះ ស្រី​ស្អាត​បាន​បញ្ជា​រថយន្ត បើក​រត់​ប្រមាណ ១០០​ម៉ែត្រ រួច​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន សំដៅ​មក​កន្លែងកើតហេតុ បុក​ចំ​ហ្វូងមនុស្ស ដែល​កំពុង​មើល​ជនរងគ្រោះ បុក​និង​កិន​ជនរងគ្រោះ បន្ថែមទៀត អូស​ប្រមាណ ៥០​ម៉ែត្រ បណ្តាល​អោយ យុវជន​ម្នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​យុវជន​ម្នាក់ និង​នារី​ម្នាក់ទៀត រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សាមុយ ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ផងដែរ​។ ប្រភព​បន្តទៀតថា ជនរងគ្រោះ ដែល​រងរបួស​ទាំង ៤​នាក់ ត្រូវបាន​ដឹក​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ចំណែក​អ្នកបើករថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​ភ្លាម​ផងដែរ ដើម្បី​ចាត់ការ តាម​ផ្លូវច្បាប់​។
​លោក ទូច គឹម​សុង នាយប៉ុស្តិ៍​រដ្ឋបាល ឫស្សីកែវ បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត ម៉ាក​កាមរី​ឆ្លាម ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២R៨៣៩៥ អ្នកបើកបរ​ឈ្មោះ រ៉ូនី សេរី​វឌ្ឍនា ភេទ​ស្រី អាយុ ២២​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ហើយ​ចំណែក​ជនរងគ្រោះ ៣​នាក់ មាន​ម្នាក់​ឈ្មោះ ឡុង ភេទ​ប្រុស ក្រៅពី​នោះ​មិន​ទាន់​ស្គាល់ អត្តសញ្ញាណ​ទេ ដែល​ទាំង ៣​នាក់ ធ្វើដំណើរ​ដោយ ម៉ូតូ​ម៉ា​កឌូក ពាក់​ស្លាក​លេខ ភ្នំពេញ ១FF ០០៩៩ ពណ៌​ខ្មៅ​ទឹកក្រូច​៕

12195965_499667406860303_3973030744150368743_n 12313912_551837904993809_727281775032589405_n W@t-10126 W@t-10128

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya