ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ករណី​គ្រឿងញៀន ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ករណី​គ្រឿងញៀន ​

ភ្នំពេញ​៖​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​យប់​ថ្ងៃទី​១0 ខែ​ធ្នូ ឆ្នាំ​២០១៥  យុវជន​៣​នាក់ ត្រូវបាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​បាន បន្ទាប់ពី​ពួកគេ​នាំគ្នា​សំងំ ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ក្នុង​សហគមន៍ ក្រ​ពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ​ដែល​ឃាត់ បាន​នោះ​ទី​១ ឈ្មោះ រី ពិសី ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ​, ទី​២​ឈ្មោះ សុខ ច​ន្ធី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ និង​ទី​៣.​ឈ្មោះ ឯម ផេ​ត ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង ៣​ស្នាក់ នៅ​សហគមន៍​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​នោះ​ធ្វើ​ការដកហូត បាន​វត្ថុតាង​ថ្នាំញៀន​២​កញ្ចប់​តូច និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ទៀត​ផង​ដែរ​។​
​មុន​ពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នោះ ដោយ​តែ​មាន​ការសហការ ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​រាយ​ការ​មក​កម្លាំង​របស់លោក​ទើប​លោក ឲ្យកម្លាំង​ឆ្មក់​ចាំ​មើល​រហូត ឃើញ​មុខ សញ្ញា​ធ្វើ​សកម្មភាព​ក៏​ឃាត់ខ្លួន​រួម​និង​វត្ថុតាង​តែម្តង នាំយកមក​កាន់​អធិការដ្ឋាន ដើម្បី​កសាង​សំណុំ បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya