ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» Breaking News, ព័ត៌មានជាតិ » បង្ក្រាប​រថយន្តយោធា​ពណ៌​ត្រែអ៊ី​ដឹក​ឈើប្រណិ​តមួយ​គ្រឿង​យក​វត្ថុតាង​ទៅ​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាក​ព្រៃឈើ​ពោធិ៍សាត់​បាន​តែ​មួយ​ចម្អិន​កំពឹស​លោក​ចៅហ្វាយ​ខេត្តពោធិ៍សាត់​បញ្ជា​អោយ​ដោះលែង​រថយន្ត​ទៅ​វិញ​បាត់ ចៅហ្វាយខេត្ត​និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឆ្លើយ​ដាក់​គ្នា​ ​

បង្ក្រាប​រថយន្តយោធា​ពណ៌​ត្រែអ៊ី​ដឹក​ឈើប្រណិ​តមួយ​គ្រឿង​យក​វត្ថុតាង​ទៅ​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាក​ព្រៃឈើ​ពោធិ៍សាត់​បាន​តែ​មួយ​ចម្អិន​កំពឹស​លោក​ចៅហ្វាយ​ខេត្តពោធិ៍សាត់​បញ្ជា​អោយ​ដោះលែង​រថយន្ត​ទៅ​វិញ​បាត់ ចៅហ្វាយខេត្ត​និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឆ្លើយ​ដាក់​គ្នា​ ​

ពោធិ៍សាត់​៖ រថយន្តយោធា​មួយគ្រឿង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០១.៣.៤៧៧៦​របស់​កង​ដឹកជញ្ជូន​នៃ​កងពល​តូច​លេខ​៩៩​នៅ​ពោធិ៍ចិនតុង​លួច​ដឹក​ឈើប្រណិត​ហក់​ឆ័ត្រ​ចេញពី​ស្រុក​ភ្នំក្រវាញ​ទៅ​ភ្នំពេញ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ពោធិ៍សាត់​ស្ទាក់​ចាប់បាន​នៅ​ចំណុច​កុងត្រូល​ស្ថិតក្នុង​ភូមិ​ក្បាលដំរី ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគ ខេត្ត​ពោធិ៍សាត់​។ ក្រោយ​បង្ក្រាប​រថយន្ត​និង​វត្ថុតាង​ឈើប្រណិត​ត្រូវគេ​យក​ទៅ​ទុក​នៅ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​បាន​តែ​មួយ​ចំអិន​កំពឹស​ក៏​លែង​វិញ​បាត់​។ នៅពេល​អ្នកសារព័ត៌មាន​យើង​សំភាសន៍​សួរ​លោក​ប៉ុល ចន្ថា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​រឿង​ដោះលែង​រថយន្តយោធា​ដឹក​ឈើប្រណិត​នោះ​លោក​ថា​លោក​អភិបាលខេត្ត​បញ្ជា​អោយ​ដោះលែង​។ ចំណែក​លោក​មៅ អនិន​អភិបាលខេត្ត​ពោធិ៍សាត់​ដំបូង​ឆ្លើយថា​រឿង​នឹង​ជ​នា​ញ​គេ​ចេះ​ធើ​ការ​ហើយ​ដល់​ពេល​អ្នកសារព័ត៌មាន​យើង​ប្រាប់ថា​លោក​ប៉ុល ចន្ថា​និយាយថា​ករណី​ដោះលែង​រថយន្តយោធា​ដឹក​ឈើប្រណិត​នោះ​គឺ​ធ្វើឡើង​តាម​បញ្ជា​លោក​អភិបាល​ខេត្ត​គឺ​តាម​បញ្ជា​លោក​មៅ ធនិន ប៉ុន្តែ​បែ​ជា​លោក​មៅ ធនិន​ប្រាប់ថា​អោយ​សួរ​ទៅ​អា​ប៉ុល ចន្ថា​វិញ​មើស៍​ថា​តើ​អ្នកណា​អោយ​វា​ដោះលែង​រថយន្ត​នោះ​។ រឿង​នេះ​បើ​ស្ដាប់ទៅ​ហាក់ដូចជា​មាន​ការពាក់​ព័ន្ធ​ជាមួយ​លោក​អភិបាលខេត្ត​ក្នុង​ការ​នៅ​ពីក្រោយ​ខ្នង​ករណី​រថយន្ត​យោធា​ដឹក​ឈើប្រណិត​នេះ​។ ចំពោះ​ម្ចាស់​ឈើ​ដែល​ចាប់បាន​នោះ​មិន​ត្រូវបាន​គេ​បញ្ចាក់​ប្រាប់ថា​ជា​របស់​ឈ្មួ​ណា​ម្នាក់​នោះ​ទេ​ដោយ​មេ​ឈ្មួ​នោះ​មិន​ហ៊ាន​ចេញ​មុខ​ប៉ុន្តែ​បើ​ទោះជា​យ៉ាង​ក្ដី​ក៏​ប្រភប​ង្ហី​បអោយ​ដឹងថា​ឈ្មួញ​ឈើ​នោះ​ជា​របស់​មេ​ឈ្មួញ​ម្នាក់​នៅ​ស្រុក​ភ្នំក្រវាញ​ឈ្មោះ​ផាន្នី​ជា​ទាហាន​បាយ​ឃ្លះ ហើយ​ឈ្មោះ​ផាន្នី​នេះ​គឺ​ជា​មេ​ឈ្មួញ​ម្នាក់​ល្បី​ខាង​រកស៊ី​ឈើប្រណិត​នៅ​ខេត្ត​ពោធិ៍សាត់​ដែល​មាន​លោក​មៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​នៅ​ពីក្រោយ​ខ្នង​៕(​គី​រី ពេជ្រ​)
12311321_170166556670550_2052321709182382459_n 12348167_170166630003876_5663203784361593333_n 12360027_170166763337196_9115926553440495690_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya