ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្តបុក​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​១ របួសធ្ងន់​១

រថយន្តបុក​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​១ របួសធ្ងន់​១

​ខេត្តកណ្ដាល ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៤៥​នាទី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក អង្គស្នួល​ខេត្តកណ្តាល កែង​ផ្ល​វ​ជាតិ លេខ​០៤​និង​៥១​ផ្សារ​ថ្នល់ទទឹង​ចន្លោះ​គីឡូម៉ែត្រ​៣១.៣២ ។​

 

​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មួយ​១​គ្រឿង​ម៉ាក​C១២៥​ពណ៌​ខ្មៅ ស្លាក​លេខ​1BU-9931 បើកបរ​ដោយ​ឈ្មោះ វណ្ណា សុខ​ជា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទី​លំ នៅ​ភូមិ​ទឹកជា​ឃុំ ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ​កម្មករ បាន​ឌុប​ឈ្មោះ ផល់ សុ​ភ័ស្ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភូមិ ឃុំ​ជាមួយគ្នា​មុខរបរ​កម្មករ ធ្វើដំណើរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បុក​ជាមួយ​ម៉ូតូ​ខាងលើ បណ្ដាល​ឲ្យ​អ្នក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​។ ចំណែក​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​បើក​គេចខ្លួនបាត់​។

 

​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នករងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​កម្លាំង ជំនាញ​នាំយកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕
sf fs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya