ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ ករណី ប៉ុនប៉ង​ធ្វើ​ឃាតកម្ម ​

ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ ករណី ប៉ុនប៉ង​ធ្វើ​ឃាតកម្ម ​

ព្រៃវែង​៖ ជនសង្ស័យ ពីរ​នាក់​បាន​ប៉ុនប៉ង ឃាតកម្ម​ទៅ លើ​ជនរងគ្រោះ​ពីរ​នាក់ នៅ​ចំណុច ភូមិ​ឆ្អឹងជំនី ឃុំ​កញ្ជ្រៀច  ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង កាលពី​វេលា​ម៉ោង ២១ និង​៣៥​នាទី យប់​ថ្ងែ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ជនសង្ស័យ​មាន​គ្នា ០២​នាក់ ទី​១.​ឈ្មោះ វណ្ណាក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ នៅ​ភូមិ​ឆ្អឹងជំនី ឃុំ​កញ្ជ្រៀច​, ទី​២.​ឈ្មោះ ផន នីសារ ហៅ ព្រែក ភេទ​ប្រុស អាយុ ២២​ឆ្នាំ  រស់នៅ​ភូមិ កើតហេតុ​ខាងលើ និង​រឹបអូស​បាន​ដាវ​មួយ ប្រវែង ៧៥ ស​.​ម ។​
​នៅក្នុង​ហេតុការណ៍​ប៉ុនប៉ង​ធ្វើ​ឃាតកម្ម​នេះ មាន​ជនរងគ្រោះ ០២​នាក់ ទី​១.​ឈ្មោះ ប៉ុន សំ​អូន  ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជា​នាយ​ប៉ុស្តិ កញ្ជ្រៀច រស់នៅ​ភូមិ ទូល​ពពេល​, ទី​២.​ឈ្មោះ សូ សុខា  ភេទ​ប្រុស  អាយុ ២៩​ឆ្នាំ ជា​មន្ត្រី​ប៉ុស្តិ រដ្ឋបាល ឃុំ​កញ្ជ្រៀច រស់នៅ​ភូមិ​ឆ្អឹងជំនី ឃុំ​កញ្ជ្រៀច​។ ហើយ​​មូលហេតុ​ដែល​នាំឲ្យ​កើត​មាន​អំពើ​ឃាតកម្ម​នេះ បណ្តាលមកពី ជនរងគ្រោះ​ជា​នគរបាល ជិះ​ម៉ូតូ ល្បាត​នៅពេល​យប់ លុះដល់​ចំណុច​កើតហេតុ ជនសង្ស័យ ទាំង​ពីរ​នាក់ ពូន​ស្ទាក់​ចាំ វាយ​តែ​ម្តង តែ​មិនបាន​សំរេច  ។​
​សូមបញ្ជាក់​ថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ម្នាក់ ឈ្មោះ វណ្ណាក់  ពិសិដ្ឋ នៅ​អធិការដ្ឋាន នគរបាល​ស្រុក​កញ្ជ្រៀច ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ផន នីសា រត់គេចខ្លួន​បាត់ ពី​មូលដ្ឋាន ហើយ​សមត្ថកិច្ច កំពុង​ធ្វើ​ការស្រាវជ្រាវ​រក និង​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​៕
khada0169

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya