ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » មនុស្ស​ម្នាក់​ស្លាប់​និង​2​នាក់​របួសធ្ងន់ ដោយសា​រថយន្ត​បើក​បុក​កិន​ពីលើ​ ​

មនុស្ស​ម្នាក់​ស្លាប់​និង​2​នាក់​របួសធ្ងន់ ដោយសា​រថយន្ត​បើក​បុក​កិន​ពីលើ​ ​

ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​យុវជន​និង​នារី​ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខណៈ​ដែល​ពួកគេ​កំពុង​តែ​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា​ស្រាប់តែ​មាន​នារី​ចិត្តឃោរឃៅ​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​ម៉ូតូឌូក​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង និង​បក​ត្រឡប់​ក្រោយ​មក​កិន​ជនរងគ្រោះ​បន្ថែមទៀត អូស​ប្រមាណ​ជា​៥០​ម៉ែត្រ ហើយ​បុក​ប្រជា​ការពារ​និង​សមត្ថកិច្ច​រងរបួស​២​នាក់​ថែមទៀត​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​អោយ​រន្ឋត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​១៥​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្បែរ​ឃ្លាំង​ប្រេង​ឥ​ន្ឋ​នះ​សូគីម៉ិច ស្ថិតក្នុង​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​
​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បាន​អោយដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​២​នាក់ និង​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ា​ឌូ ពណ៍​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ​1FF 0099 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណះមក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កា​មេ​រី​ឆ្លាម ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2R 8395 បើកបរ​ដោយ​នារី​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា និង​បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ បោក​ផ្ទប់​និង​កញ្ចក់​រថយន្ត​រងរ​បួស​ធ្ងន់​ទាំង​៣​នាក់ ។ ប្រភព​បន្តថា ភ្លាម​នោះ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ល្បាត​បាន​មកដល់​កន្លែងកើតហេតុ​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ ហើយ​បាន​ត្រូវ រថយន្ត​បង្ក​បាន​បន្ត​ព្យាយាម​បើក​រត់​ប្រមាណ​ជា​១០០​ម៉ែត្រ​រួច​បើក ក្នុង​ល្បឿន​យ៉ាង​លឿន​សំដៅ​មក​កន្លែងកើតហេតុ​ជា​ថ្មី​បុក​ចំ​ហ្វូង មនុស្ស​ដែល​កំពុង​មើល​ជនរងគ្រោះ បុក​និង​កិន​ជនរងគ្រោះ​បន្ថែមទៀត អូស​ប្រមាណ​ជា​៥០​ម៉ែត្រ បណ្តាល​អោយ​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អាធ​ម៍ ចំណែក​យុវជន​និង​នារី​ម្នាក់​ទៀត​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ធ្វើ​ការសង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ផងដែរ​។ មិនតែប៉ុណ្ណោះ​នារី​ចិត្តឃោរឃៅ​ម្នាក់​នោះ មិន​ព្រឈប់​រថយន្ត​នោះ​ទេ បាន​បន្ត​បុក​កម្លាំង​សមត្ថកិច្ច​និង​ប្រជា​ការពារ​រងរបួស​បន្ថែមទៀតទើ​បអស់ចិត្ត​។ ប្រភព​បន្តទៀតថា ជនរងគ្រោះ​ដែល​រងរបួស​ទាំ​៤​នាក់​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នកបើករថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ផងដែរ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។​
​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង​ដល់​កន្លែងកើតហេតុ​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ រួម​ជាមួយ​នារី​បើក​រថយន្ត​បង្ក ទៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕
12313935_447893972062365_1138940755216347859_n 12314104_447888295396266_2448766117645199372_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya