ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ ឆក់​ខ្សែក​ពី​ជនបរទេស​បាន​សម្រេច ​

ប៉ូលិស​ចាប់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ ឆក់​ខ្សែក​ពី​ជនបរទេស​បាន​សម្រេច ​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ជន​រងគ្រោះ​ចាប់​ទាញ​ម៉ូតូ​ឱ្យ​ដួល​ទើប​ចាប់​ខ្លូន​ប្រគល់ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេចខ្លួន​បាត់ស្រមោល ។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃទី​៩​ខែ ធ្នូ ២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​មាន​ឈ្មោះ លី សុខ​ហួន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​នៅផ្ទះ​ផ្លូវ​សុធារស ផ្ទះ​លេខ​១៧Z ក្រុម​៣៨ ស្ថិតនៅ​ភូមិ​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បានអោយដឹង​ថា​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ពណ៍​ខ្មៅ​គ្មាន​ស្លាក​លេខ​អ្នកបើក​មានឈ្មោះ​ឡេង ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ហើយ​មិន​មូលហេតុ​អ្វី​សមត្ថកិច្ច​ផ្ទុះអាវុធ​១​គ្រាប់​ភ័យ​ពេក​ក៏​ជិះ​ម៉ូតូ​បុក​ដួល​រួច​ក៏​លើ​ម៉ូតូ​ឡើង​វិញ​រួចខ្លួន​រត់ឡើង​ជិះ​អត់​ទាន់​ក៏​សមត្ថកិច្ច​ក្របួច​ជាប់​យក​មក​ប៉ុស្តិ៍​តែម្ដង ។  ជនបរទេស​ម្នាក់​បាន​ដើរលេង តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ស្រាប់តែ​លិចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ពណ៍​ខ្មៅ​គ្មាន​ស្លាក​លេខ​ក៏​បាន​មក​ធ្វើ​សកម្មភាព​ឆក់​ខ្សែក ពី​រងគ្រោះ ភ្លាមៗ​នោះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​លើក​ម៉ូតូ​បម្រុង​ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​តាម​ពីក្រោយ​ម៉ូតូ​ជនសង្ស័យ​ក៏ ហើយក៏​បាន​ចាប់​ជនសង្ស័យ​បាន​ម្នាក់​ដែល​អង្គុ​ពី​ក្រោយ​ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​អ្នកបើក​ម៉ូតូ​បាន​ជិះ​រត់​គេចខ្លួន​បាត់​ស​ម្រោល ។​
​ក្រោយពេល​កើតហេតុ​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕
12289538_447744448743984_96460533018571779_n 12314017_447744432077319_1323501570032708790_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya