ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្វាយរៀង ដឹកនាំ​កំលាំង​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ថ្នាំពេទ្យ​២​កន្លែង​សង្ស័យ​ពុំមាន​ច្បាប់​ ​

ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្វាយរៀង ដឹកនាំ​កំលាំង​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ថ្នាំពេទ្យ​២​កន្លែង​សង្ស័យ​ពុំមាន​ច្បាប់​ ​

ខេត្ត​ស្វាយរៀង​៖​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ស្វាយរៀង​លោក​ផាន​រតនា​បាន​ដឹកនាំ​កំលាំង​សហការ​ជាមួយ​លោក វន វិ​ណារ៉ា អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ប្រធាន អនុប្រធាន លេខាធិការដ្ឋាន​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប កន្លែង​ព្យាបាល ចាក់​ថ្នាំ និង​លក់​ឱសថ​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ២ កន្លែង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​
​យោង​តាម​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បាន​អោយដឹង នៅ​រសៀល​ថ្ងៃ​ទី​៩​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ​ថា​នេះ​ចំពោះ​ម្ចាស់ផ្ទះ​ដែល​សង្ស័យ​បើក​លក់​ថ្នាំ​ពុំមាន​ច្បាប់​អនុញ្ញាត​មាន​ឈ្មោះ​ទី​១​កែន​ហឿន​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​មុខរបរ​អតីត​ពេទ្យ​ទាហាន​និង​ឈ្មោះ​ចាន់​សុ​ផា​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ​កសិករ​ដោយ​ផ្ទះ​អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង ភូមិ​ក្រញូង ឃុំ​មុខដា ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​
​ប្រភព​បន្តថា​ដោយ​មាន​សេចក្ដី​រាយ​ការណ៏​ពី​អាជ្ញាធរ​មូលដ្ឋាន​សង្ស័យ​ថា​ផ្ទះ​២​កន្លែង​បើក​លក់​ថ្នាំ​គ្មាន​ច្បាប់​អនុញ្ញាត​ទើប​ខាង​មន្ទី​សុំ​គោល​ការណ៏​ពី​ព្រះរាជអាជ្ញាអម​សាលាដំ​បូង​ខេត្ត​ចុះ​ធ្វើ​ការបង្ក្រាប​តែម្ដង​។ ចំពោះ​ម្ចាស់​លក់​ថ្នាំពេទ្យ​ទាំង​២​កន្លែង​បន្ទាប់ពី​សមត្ថកិច្ច​ចុះ​មក​ដល់​សង្ស័យ​ដឹង​ខ្លួន​ក៏​រត់គេចខ្លួន​ប៉ុន្តែ​ខាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​កោះហៅ​ម្ចាស់ផ្ទះ​លក់​ថ្នាំពេទ្យ​ទាំង​២​នៅ​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៥​ខាងមុខ​ដើម្បី​សាកសួរ​និង​បង្កើត​គណៈកម្មកា​រគាស់​កេស​ថ្នាំ​និង​ពិនិត្យមើល​ផងដែរ​៕12346314_447744215410674_28992896487392456_n 12360066_447744168744012_1840378322633884034_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya