ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » រួមមេត្រី​ជាមួយ​ប្រពន្ធ​ទី​២ ស្រាប់តែ​ប្រពន្ធ​ទី​៣​មក​ទាន់ យក​ថ្នាំលាប​ផ្ទះ​ជះ​ស្រោច​ពេញ​ខ្លួន​ ​

រួមមេត្រី​ជាមួយ​ប្រពន្ធ​ទី​២ ស្រាប់តែ​ប្រពន្ធ​ទី​៣​មក​ទាន់ យក​ថ្នាំលាប​ផ្ទះ​ជះ​ស្រោច​ពេញ​ខ្លួន​ ​

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​មក​ត្អូញត្អែរ និង​ដាក់​ពាក្យបណ្ដឹង​នៅ ប៉ុស្ដិ៍​នគរបាល​ឫស្សីកែវ ដោយសារតែ​គាត់ បាន​រង​របួស​ដាច់​មុខមាត់ ជាមួយ​ប្ដី​របស់​គាត់ ក្រោយពី​មាន​ស្ត្រី​ម្នាក់​ទៀត ជា​ប្រពន្ធចុង​ទី​២ បាន​យក​ថ្នាំលាប​ផ្ទះ មក​ជះ​ពី​លើ​ក្បាល ស្រោចស្រប​ពេញ​ខ្លួន និង​ខ្វាច​រូបគាត់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច​ផ្ទះជួល ផ្លូវជាតិ​លេខ​៥ ក្រុម​៤ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ​។​
​ស្ត្រី​រងគ្រោះ​ដែល​ត្រូវជា ប្រពន្ធចុង​ទី​២​មាន ឈ្មោះ សុំ សម្បត្តិ អាយុ​៣១​ឆ្នាំ មាន​មុខរបរ​ជា​អ្នក​គក់​ខោរ​អាវ​តាម​ផ្ទះ គ្មាន​កូន រស់​ជា​មួយ​ប្ដី​ឈ្មោះ អ៊ុ សារិន អាយុ​៦៣​ឆ្នាំ មាន​មុខរបរ​ជា​អ្នក​គក់​ជេរ​ដី ស្នាក់នៅ​ចំណុច កើតហេតុ​ខាងលើ​។ រី​ឯ​ជន​បង្ក​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រពន្ធ​ទី​៣ មានឈ្មោះ នៅ សាម៉េត បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គី​ឡូត៍​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ​។​
​មុនពេល​កើតហេតុ ពួកគេ​កំពុង​ងូតទឹក ស្រាប់តែ​ឃើញ​ជន​បង្ក បាន​ដើរ​ចូលមក​ដល់ ក្នុង​ដៃ​មាន​កាន់កា​ដុង ប្រេង​លាបថ្នាំ​ផ្ទះ ស្រាប់តែ​ពេលនោះ បាន​ធ្វើ​ជះ​ថ្នាំ​នោះ ស្រោច​លើ​រូបគាត់​ពេញ​ខ្លួន និង​ប្ដី​របស់​គាត់ ហើយ​បាន​ខ្វាច​មុខ​គាត់​ទៀត​ផង បណ្ដាលឲ្យ​រងរបួ​សមុខ និង​ប្រឡាក់​ពេញ​ខ្លួន សុទ្ធតែ​ថ្នាំលាប​ផ្ទះ រួច​ស្ត្រី​ជា​អ្នកបង្ក​ដែល​ប្រពន្ធ​ទី​២ បាន​រត់គេចខ្លួន​បាត់​តែ​ម្ដង​។​
​បុរស​ជា​ប្ដី​បាន​អះអាងថា គាត់​មាន​ប្រពន្ធ​៣​នាក់ ដោយ​ប្រពន្ធ​ទី​១-​មានឈ្មោះ អែម ទឹក​លី អាយុ​៦០​ឆ្នាំ មានកូន​៦​នាក់ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ពន្ធ​សាំង ខណ្ឌ​ព្រែក​ព្នៅ ។ ប្រពន្ធ​ទី​២ គឺជា​អ្នកបង្ក​ឈ្មោះ នៅ សាម៉េត តែ​មិន​មាន​កូនចៅ​ជាមួយ​គ្នា​ទេ ព្រោះ​ទើបតែ​បាន​គ្នា រយៈពេល​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ និង​ប្រពន្ធ​ទី​៣ ឈ្មោះ​សុំ សម្បត្តិ មិនទាន់​មាន​កូន​ទេ​៕
12308277_551538788357054_7104983855122378469_n 12308577_551538761690390_5856010734285021203_n 12311062_551538775023722_3560747876781605306_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya