ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ស្រវឹង​បើកឡាន​បុក​ចូល​ទៅក្នុង​អាហា​រដ្ឋា​ន​«​ទីក្រុង​ស៊ុប​» បណ្តាលឲ្យ​មនុស្ស​៣​នាក់​រងរបួស​ ‪‎​

ស្រវឹង​បើកឡាន​បុក​ចូល​ទៅក្នុង​អាហា​រដ្ឋា​ន​«​ទីក្រុង​ស៊ុប​» បណ្តាលឲ្យ​មនុស្ស​៣​នាក់​រងរបួស​ ‪‎​

ភ្នំពេញ​‬៖ ស្ត្រី​វ័យក្មេង​២​នាក់ និង​បុរស​ចំណាស់​ម្នាក់​ជា​សន្តិសុខ​បាន​រងរបួស​ធ្ងន់ធ្ងរ ក្នុង​ហេតុ​ការណ៌គ្រោះថ្នាក់​ចរាចរណ៌​ដែល​បាន​កើត ឡើង​រវាង​បុរស​ស្រវឹង​ម្នាក់ បើករថយន្ត​កូរ៉េ​ចំណុះ​២​តោន ស្លាក​លេខ​ភ្នំពេញ​៖ 2J-5815 ទៅ​បើក​បុក​រថយន្ត​ឡង់​គ្រីស័រ ស្លាក​លេខ​ភ្នំពេញ​៖ 2K-9282 ហើយ​បន្ត​ទៅ​បុក​ចូល​ហាង​អាហា​រដ្ឋា​ន​យីហោ​«​ទីក្រុង​ស៊ុប​» បណ្តាលឲ្យ​រថយន្ត​បង្កក្រឡាប់​តែម្តង​។​
​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​មុខ​អាហា​រដ្ឋា​ន​ទីក្រុង​ស៊ុប ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥​។​
​បុគ្គលិក​ដែល​បំរើការ​នៅក្នុង​ហាង​បាន​ប្រាប់ថា នៅវេលា​ម៉ោង​ខាងលើ​គេ បាន​ឃើញ​រថយន្ត​បង្ក​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំណុច​កើតហេតុ​រថយន្ត​កូរ៉េ ដែល​បើកបរ​ដោយ បុរស​ស្រវឹង​រូបនោះ បាន​ជ្រុល​ទៅ​បុក​និង​រថយន្ត ឡង់​គ្រីស័រ ដែល​បើក ចេញពី​ហាង​អាហា​រដ្ឋា​ន នេះ​ហើយ​បាន​ជ្រុល​ទៅ និង​អាហា​រដ្ឋា​ន​ទៀត​បណ្តាលឲ្យ​ស្ត្រី​វយ័ក្មេង​២​នាក់ និង​បុរស​ចំណាស់​ម្នាក់​ដែល​ជា​សន្តិសុខ​រងរបួស​ធ្ងន់ធ្ងរ​ហើយ ក៏​បណ្តាលឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង​ទៀត ដែល​ឈប់​នៅមុខ​ហាង​។ ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង រឺឯ​រថយន្តឡ​ង់​គ្រីស័​រ វិញ​រង​ការខូចខាត​បន្តិចបន្តួច​។​

12321143_1503426333293930_8778042979467785517_n 12341390_1503426313293932_4795791618619942859_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya