ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » បុរស​មាន​ជំងឺ​រ៉ាំរ៉ៃ​យក​ខ្សែ​នីឡុង​ចង​.​ក បញ្ចប់ជីវិត

បុរស​មាន​ជំងឺ​រ៉ាំរ៉ៃ​យក​ខ្សែ​នីឡុង​ចង​.​ក បញ្ចប់ជីវិត

​កំពង់ចាម ៖ បុរស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ចង​.​កនៅ​នឹង​ដើម​ប្រេងខ្យល់​ស្លាប់​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ទំនប់​៥​កុម្ភៈ ស្ថិតក្នុង​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

 

​សព​ជនរងគ្រោះ​ឈ្មោះ សួន កុសល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

 

​តាម​សម្ដី​របស់​ក្រុមគ្រួសារ​សព​បានបញ្ជាក់​ថា ជនរងគ្រោះ​ធ្លាប់មាន​ជំងឺសរសៃប្រសាទ និង​បាន​ផឹកស្រា​ស្រវឹង ហើយ​ចាក​ចេញពីផ្ទះ​នៅពេល​ជិត​ភ្លឺ ដោយ​ក្រុមគ្រួសារ​ពុំបាន​ដឹង​។​លុះ​រហូតមកដល់​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​០៩​ធ្នូ មាន​ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់​តាម​ទំនប់​៥​កុម្ភៈ ក៏​ប្រទះឃើញ​សព​ឈ្មោះ សួន កុសល ចង​.​ក ស្លាប់​បាត់ទៅហើយ​។

 

​តាម​ការពិនិត្យ​សព​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាត​ដោយ​យក​ខ្សែ​នីឡុង​ប្រវែង​២​ម៉ែត្រ ចង​.​ក ពិតប្រាកដ​មែន​។ សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕sfd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya