ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » មិន​ចង់​ឲ្យ​ប្តី​ទិញ​ឡាន​ថ្មី កុហកថា​ត្រូវគេ​ដាក់​ថ្នាំ​យក​អស់​លុយ​៤​ពាន់​ដុល្លារ​ ​

មិន​ចង់​ឲ្យ​ប្តី​ទិញ​ឡាន​ថ្មី កុហកថា​ត្រូវគេ​ដាក់​ថ្នាំ​យក​អស់​លុយ​៤​ពាន់​ដុល្លារ​ ​

ខេត្ត​បន្ទាយមានជ័យ​៖  ក្រោយពី​សមត្ថកិច្ច​ជំនាញ​បើក​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​បានបញ្ជាក់ ថា ករណី​ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដាក់​ថ្នាំ​យកលុយ​អស់​៤​ពាន់ ដុល្លារ ពេល​ចេញពី​ខ្ចី​នៅ​ធនាគារ​អេស៊ីលីដា កាលពី​រសៀល​ថ្ងៃ​ទី​៤ ធ្នូ​ឆ្នាំ​២០១៥ កន្លងទៅ នោះ គឺជា​រឿង​មិន​ពិត​ទេ មូលហេតុ​ពិត​គឺ​ស្ត្រី​រូបនោះ​បាន​លេបថ្នាំ​ងងុយដេក​លើស​កំណត់ ដើម្បី​ប្រើល្បិច​យកលុយ​ទៅ​លាក់​មិន​ចង់​ឲ្យ​ប្តី​របស់​ខ្លួន​យក​លុយ​ទៅ ទិញ​រថយន្ត​ថ្មី​។​
​ការអះអាង​ខាងលើ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​០៨ ធ្នូ ឆ្នាំ​២០១៥ បន្ទាប់​ពី​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​កាម៉េរ៉ា​សុវត្ថិភាព របស់​ធនាគារ​អេស៊ីលីដា កាម៉េរ៉ា​សុវត្ថិភាព​របស់​សណ្ឋា​គារ និង​កាម៉េ​រ៉ាជាង​ឡាន​តាមផ្លូវ ហើយ​បាន​បង្ហាញថា ស្ត្រី​រងគ្រោះ​ដែល​បាន​ប្តឹង​ថា​ត្រូវ​គេ​ដាក់​ថ្នាំ​យក​លុយ​អស់​៤​ពាន់ ដុល្លារ​នោះ មិន​មាន​ឃើញ​ជន​ណា​ជិះ​ម៉ូតូ ឬ​ឡាន​តាម​ក្រោយ​ឡើយ​។​
​ក្រោយពី​ទទួលបាន​ការបង្ហាញ​ច្បាស់លាស់​ពី​សមត្ថកិច្ច​រួចមក ស្ត្រី​ឈ្មោះ អ៊​ន មុំ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី សង្កាត់​ពន្លា ក្រុង​សេរី​សោភ័ណ បាន​សារភាព​ថា​៖ រូប​នាង​មិន​បាន​ត្រូវ​គេ​ដាក់​ថ្នាំ​យកលុយ​នោះទេ គឺ​នាង​បង្កើត​រឿងប្រឌិត​ដើម្បី​កុំ​ឲ្យ​ប្តី​យកលុយ​ដែល​ខ្ចី​នោះ ទៅ​ទិញ​រថយន្ត​ថ្មី​តែ​ប៉ុណ្ណោះ​។​
​ស្ត្រី​រូប​នោះ​បន្តថា លុយ​ដែល​ខ្ចី​ពី​ធនាគារ​ចំនួន​៤​ពាន់​ដុល្លារ​នោះ នាង​បាន​យក​ទៅ​ទិញ​ទូរស័ព្ទ​៣​គ្រឿង ហើយ​យក​ថ្នាំ​ងងុយដេក​របស់​ម្តាយក្មេក​លេប​អស់​៣​គ្រាប់ ទើប​ធ្វើ​ឲ្យ​ខ្សោយ​ដូចជា​ត្រូវ​ថ្នាំ​គេ​អញ្ចឹង​។​
​បើ​ទោះជា​យ៉ាងនេះក្តី សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ក្រុង​សេរី​សោភ័ណ ខណៈ​ស្ត្រី​មា្ន​ក់​នោះ​ត្រូវបាន​គេ​ប្រទះឃើញ​ដួល​សន្លប់​ក្បែ​ម៉ូតូមួយ គ្រឿង ហើយ​ក្រោយពេល​ដឹងខ្លួន នាង​បាន​ប្រាប់​សមត្ថកិច្ច​ថា ត្រូវ​ជន​មិន​ស្គាល់​មុខ​ទះ​ស្មា​មួយ​ដៃ​ហើយ​បាត់ស្មារតី រួច​យក​លុយ​អស់ ចំនួន​៤​ពាន់​ដុល្លារ ៕

ad1 dew4 dse2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya