ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​2​នាក់ ថ្នាំញៀន​ចំនួន​៦៨​គ្រាប់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ​

ឃាត់ខ្លួន​2​នាក់ ថ្នាំញៀន​ចំនួន​៦៨​គ្រាប់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ០៨​ខែ​១២​ឆ្នាំ​២០១៥ វេលា​ម៉ោង​១៤​និង​៣០​នាទី នៅ​ចំណុច​ក្រោយ​សាលារៀន​បឋមសិក្សា បួ​រ ស្ថិតក្នុង​ភូមិ បួ​រ ឃុំ បួ​រ ស្រុក​ភ្នំព្រឹក កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក រួម​ទាំង​កម្លាំង​នគរបាល​ខេត្ត ចុះជួយ​ស្រុក​ភ្នំព្រឹក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បួ​រ បាន​ចុះ​បង្ក្រាប​ករណី កាន់កាប់ រក្សាទុក ជួញដូរ ចែកចាយ សារធាតុ ញៀន​ដោយ​ខុសច្បាប់ ០១​លើក​នៅ​ក្រោយ​សាលារៀន​បឋមសិក្សា​បួរ ដោយ​ប្រតិបត្តិការ​នេះ​យើង​ធ្វើការ​ឃាត​ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ មានឈ្មោះ ៖
១. ឈ្មោះ ឈៀង វណ្ណ​ធី ភេទ ប្រុស អាយុ ៣២​ឆ្នាំ
២. ឈ្មោះ ដា វាសនា ភេទ ប្រុស​អាយុ ២១​ឆ្នាំ
​ទាំង​ពីរ​នាក់​ខាងលើ​រស់នៅ​ភូមិ បួ​រ ឃុំ បួ​រ ស្រុក ភ្នំព្រឹក ព្រមទាំង​ដកហូត​វត្ថុតាង​មាន :
១. ថ្នាំ​គ្រាប់​រាង​មូល​សំប៉ែត ពណ៌​ផ្កាឈូក មាន​អក្ស​រលើ​គ្រាប់​ថ្នាំ WY ចំនួន​៦៨​គ្រាប់ ។​
២. ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន ០២​កញ្ចប់​តូច ។​
៣. ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ចំនួន ០២​គ្រឿង ។​
​តាម​ចម្លើយ​សារភាព​បឋម​របស់​ជនសង្ស័យ​ឈ្មោះ ឈៀង វណ្ណ​ធី បានបញ្ជាក់​ថា  ខ្លួន​បាន​ទាក់ទង​កម្មង់​ថ្នាំញៀន ពី​ឈ្មោះ សៅ ភេទ ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ បឹង​សង្កែ ឃុំ អំពិល​ប្រាំ​ដើម ស្រុក ប​វេល ចំនួន ៥០​គ្រាប់ មួយ​គ្រាប់​តម្លៃ ១២០០០​រៀល ពេល​យក​ថ្នាំ​មកអោយ​ខ្លួន​នៅផ្ទះ ឈ្មោះ សៅ ជិះ​ម៉ូតូ ម៉ាក​ហុងដា​វ៉េវ ពណ៌​ខៀវ លា​យស មកដល់​ផ្ទះ​ខ្លួន ត្រូវ​សមត្ថកិច្ច​ព័ទ្ធចាប់ ឃាត់​បាន​ខ្លួន និង​ឈ្មោះ វាសនា ចំណែក​ឈ្មោះ សៅ រត់​រួច ហើយ​សមត្ថកិច្ច រកឃើញ​ថ្នាំ​ញៀន​ក្នុង​កែបម៉ូតូ​ឈ្មោះ សៅ មាន​ចំនួន ដូចខាងលើ ហើយ​ខ្លួន​រកស៊ី​លក់​គ្រឿងញៀន​នេះ​រយ​:​ពេល​មួយ​ឆ្នាំ​មកហើយ ៕
12308807_1667852166788504_1428306381452335901_n 12316290_1667852156788505_1793161508070923424_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya