ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​យុវជន​៣​នាក់ រួមជាមួយ​នឹង​ដាវ​សា​ម៉ូ​រៃ ០១​ដើម

ប៉ូលិស​ឃាត់ខ្លួន​យុវជន​៣​នាក់ រួមជាមួយ​នឹង​ដាវ​សា​ម៉ូ​រៃ ០១​ដើម

ភ្នំពេញ​៖ យុវជន ០៣ នាក់​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ធ្វើការ​ឃាត់ខ្លួន រួមជាមួយ​នឹង​ដាវ​សា​ម៉ូ​រៃ​០១​ដើម នៅវេលា​ម៉ោង ៤​និង​៣៥​នាទី​រសៀល ថ្ងៃទី ០៨ ខែ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ ២១៧ ក្នុង​ភូមិ​រលួស សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ មុនពេល​កើតហេតុ​មាន​ក្រុម​ក្មេង​ទំនើង ០២ ក្រុម​បាន​វ៉ៃ​គ្នា​។ ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម​សមត្ថិកិច្ច​ប៉ុស្ដិ​បាន​ចុះ​ល្បាត កន្លែងកើតហេតុ​ក្នុង​ភូមិសាស្ដ្រ​របស់​ខ្លួន បាន​ធ្វើ​ការឃាត់ខ្លួន​ក្មេង​មួយក្រុម​មាន​គ្នា ០៣​នាក់​ទី​០១ ឈ្មោះ ឡេង បារាំង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តាឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ទី​០២ ឈ្មោះ យឹម ចិ​ត្រា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ជើងឯក ខណ្ឌដង្កោ​។ ទី​០៣ ឈ្មោះ ស៊ា បញ្ញា ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ស្លឹកចេក សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ​អ្នក​ទាំង ០៣ ជិះ​ម៉ូតូ ០១​គ្រឿង ម៉ា​កនិច (NEC)​។​
​ក្រោយពេល​ឃាត់ខ្លួន​រួចមក​សមត្ថកិច្ច​បាន​ឆែកឆេរ​ឃើញ​មាននូវ​ដាវ​សាំ​ម​ម៉ូ​រ៉ៃ ០១​ដើម ហើយក៏​បាន​នាំ​អ្នក​ទាំង ០៣​នាក់​មក​សាកសួរ​នាំ​៕

08-12-201564721 64722

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya