ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ចាប់​កូនក្រមុំ​អ្នកស្រុក ឡើង​ទូក​យក​ទៅ​រំលោភ រហូត​បាន​សម្រេច​ ​

ចាប់​កូនក្រមុំ​អ្នកស្រុក ឡើង​ទូក​យក​ទៅ​រំលោភ រហូត​បាន​សម្រេច​ ​

ខេត្ត​កំពង់ឆ្នាំង ៖ យុវជន ២​នាក់ ត្រូវបាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ម្តាយ​ក្មេងស្រី​ម្នាក់ បាន​មក​ដាក់​ពាក្យបណ្តឹង ឲ្យ​សមត្ថកិច្ច ជួយ​រក​យុត្តិធម៌ ដោយសារ​ជនសង្ស័យ បាន​ចាប់​កូន​គាត់ នាំយក​ទៅ​រំលោភ រហូត​បាន​សម្រេច កាលពី​យប់​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ថ្នល់​ឈើទាល់ ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។
​ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ ច​សឡ អាយុ ១៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ សាំង សុខ​ឡេង អាយុ ៣៥​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ ស្រុក​ខាងលើ ដោយឡែក​ក្រុម​ជនសង្ស័យ ក្នុង​ករណី​ចាប់​រំលោភ ១-​ឈ្មោះ គុណ វិត ភេទ​ប្រុស អាយុ ២២​ឆ្នាំ និង​២-​ឈ្មោះ ហេង ប៊ុន្នី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ក្នុងភូមិ​អន្លុង​កញ្ចុះ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​។ យោង​តាម​បណ្តឹង​របស់ ឪពុក​ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់​ថា នៅវេលា​ម៉ោង ១០​និង​២២ នាទី យប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខ្លួន​កំពុង​មើល​ទូរទស្សន៍​នៅលើផ្ទះ ស្រាប់តែ​ប្រពន្ធ បាន​សួរ​ខ្លួន​ថា មាន​បាន​ឃើញ​កូនស្រី មក​ផ្ទះ​វិញ​ហើយ​ឬ​នៅ គាត់​ជា​ប្តី​ឆ្លើយថា​នៅ​ទេ​។
​ស្រាប់តែ​កូន​ប្រុស​ឈ្មោះ ច្រឹក សុភាព បាន​និយាយ​ប្រាប់​ថា ឈ្មោះ វិត និង​ឈ្មោះ ប៊ុន្នី បាន​ចាប់​បងស្រី​ឈ្មោះ ច​សឡ ចុះ​បា​ឡា​ស្មាច់ ទៅ​ត្បូង​បាត់​ហើយ​។ ភ្លាម​នោះ​មាន​ការ​ផ្អើល​ឆោឡោ​ឡើង ស្រែកហៅ​អ្នកជិតខាង ដេញតាម​ពីក្រោយ ប្រមាណ​ជាង ១​គី​ឡូ ក៏​តាម​ទាន់​ហើយ​បាន​ហៅ ជនសង្ស័យ​ទាំង ២​នាក់ សួ​រក​កូនស្រី​របស់​ខ្លួន​។ ពេលនោះ​ឈ្មោះ វិត និង​ឈ្មោះ ប៊ុន្នី បាន​ឆ្លើយថា​ឈ្មោះ ច​សឡ គេ​ដាក់​នៅ​មាត់ច្រាំង​លើគោក ហើយ​ពេលនោះ ឪពុក​ក្មេងស្រី​រងគ្រោះ បាន​នាំ​យុវជន​សង្ស័យ មកកាន់​នគរបាល ប៉ុស្តិ៍​ប្រឡាយ​មាស​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ទាំង ២​នាក់ បានអោយដឹងថា ពួកគេ​បាន​នាំគ្នា ទៅលេង​នៅ​តារាង​បាល់ទះ នៅ​ភូមិ​ថ្នល់​ឈើទាល និង​មើល​គេ​រាំ​ធុងបាស់ ពេលទៅដល់ ពុំ​មាន​គេ​លេង​អ្វី​ទេ ក៍​នាំគ្នា​ហូប​ប្រហិត និង​បាន​ជួប​ក្មេងស្រី​រងគ្រោះ កំពុង​អង្គុយ​ហូប​ប្រហិត ក៍​បាន​ជូ​ប​ប្អូនស្រី​រងគ្រោះ ហើយ​ហូប​ប្រហិត​ទាំងអស់គ្នា​។ ពេល​ហូប​ហើយ​ឈរ​និយាយ​លេង ក៍​ស្រាប់​បងប្រុស ក្មេងស្រី​រងគ្រោះ​ដើរមក​ដល់ ក៍​នាំគ្នា​រត់​ពូន ក្រោយមក​បងប្រុស ស្រែកហៅ​ប្អូនស្រី ឡើង​លើផ្ទះ បើ​មិន​ទៅ​ទេ គេ​នឹង​ប្រាប់​ឪពុក​ម្តាយ​។​
​ដោយ​មាន​ការភ័យខ្លាច ឈ្មោះ ប៊ុន្នី បាន​ចាប់ដៃ​ស្ត្រី​រងគ្រោះ ចុះ​បា​ឡា​ស្មាច់ រួច​នាំ​គ្នា​អុំ​មក​ត្រើយ​ខាងកើត បន្ត​ទៅ​ទួល​អង្គ ហើយ​ដាក់​ក្មេងស្រី​រងគ្រោះ នៅ​មាត់ច្រាំង​ឲ្យ​ឡើងផ្ទះ​។ ក្រោយមក​ឪពុក​ក្មេងស្រី​រងគ្រោះ បាន​នាំ​គេ​ទាំង ២​នាក់ មក​ប៉ុស្តិ៍​រដ្ឋបាល​តែម្តង​។ យុវជន​សង្ស័យ​ទាំង ២​នាក់ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាតំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។ បើ​តាម​មាត្រា ៩ នៃ​ច្បាប់​ស្តីពី​ការ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ បានចែង​ថា ជន​ណា​នាំយក​អនីតិជន ជាអាទ៍​ចេញ​ដោយ មិន​ស្របច្បាប់ ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ ២​ឆ្នាំទៅ ៥​ឆ្នាំ​៕

12341478_447615698756859_122970012911036944_n 12341560_447615678756861_1388675975165053203_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya