ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្រុម​ទាហាន​៥​នាក់​និង​ស្រី​ស្នេហ៍​ម្នាក់ បបួល​គ្នា​ទៅ​ដេក​សម្ងំ​ជក់​គ្រឿងញៀន​ក្នុង​ផ្ទះសំណាក់​ ​

ឃាត់ខ្លួន​ក្រុម​ទាហាន​៥​នាក់​និង​ស្រី​ស្នេហ៍​ម្នាក់ បបួល​គ្នា​ទៅ​ដេក​សម្ងំ​ជក់​គ្រឿងញៀន​ក្នុង​ផ្ទះសំណាក់​ ​

ភ្នំពេញ​៖​កម្លាំង​នគរបាល​អន្តរាគមន៍​សហការ​ជាមួយ​កម្លាំង នគរបាល​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ធ្វើ​ការឃាត់ខ្លួន​ក្រុម​ពល​ទា​ហ៊ាន ចំនួន​៥​នាក់​និង​ស្រី​ស្នេហ៍​ម្នាក់​ទៀត​ដែល​នាំគ្នា​សម្ងំ​ជក់​គ្រឿងញៀន នៅក្នុង​ផ្ទះសំណាក់​យីហោ ពៅ ពៅ ២៤​ម៉ោង បន្ទប់​លេខ​០៣ កាលពី​វេលា​ម៉ោង​១២​អធ្រាត ឈានចូល​ថ្ងៃ​ទី ៩ ធ្នូរ ២០១៥ ។​
​ជនសង្ស័យ​ទាំងនោះ​ទី​១​មាន​ឈ្មោះ​ជន តូ​ម៉ា អាយុ ២១​ឆ្នាំ​
​ទី​២​ឈ្មោះ មាឃ យូ​ម៉េង អាយុ​១៩​ឆ្នាំ​
​ទី​៣​ឈ្មោះ អេង សុធី អាយុ​២២​ឆ្នាំ​
​ទី​៤​ឈ្មោះ ម៉េត រតនា អាយុ​១៩​ឆ្នាំ​
​ទី​៥​ឈ្មោះ សឿន ស៊ិន ស៊ា​វ​ឡុក អាយុ​២០​ឆ្នាំ ទាំង​៥​នាក់​ជា​ទា​ហ៊ាន កង​ប្រឆាំង​ភេរវៈកម្ម ។​និង​ទី​៦​ឈ្មោះ សុខ ស្រី​លក្ខណ៍ ១៧ ស្នាក់នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។
​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អោយ​ដឹងថា មុន​និង​ឈាន​ដល់​ការឃាត់ខ្លួន​នេះ គឺ​ដោយសារ មាន​ការសហកា​ពី​ម្ចាស់ផ្ទះ​សំណាក់ បាន​រាយការណ៍​ទៅ​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​លោក​បាន​បញ្ជា​កម្លាំង ប៉ុស្តិ​កា​កាប​អោយ​សហការ​និង​កម្លាំង​អន្តរាគមន៍ ចុះ​ទៅ​ផ្ទះសំណាក់​យីហោ​ខាងលើ ដើម្បី​ចែក​ឆេរ ។​បន្ទាប់ពី​ឆែកឆេរ រួច​កម្លាំង​នគរបាល​បាន​រកឃើញ ឧបរណ៍​សំ​រាប់ជក់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច ម៉ូតូ SUZUKI NEX ពណ៍​ស​គ្មាន​ស្លាក​លេខ និង​ធ្វើ​ការឃាត់ខ្លួន​ក្រុម​ទាហាន ៥​នាក់ និង​នារី​ម្នាក់​មក​ប៉ុស្តិ​នគរបាល កា​កាប​ដើម្បី​សាកសួរ​និង កសាង​សំណុំរឿង​បញ្ចូនទៅ​អោយ​មេ​កងពល​បន្ទាយ ប្រឆាំង​ភេរវៈកម្ម ដើម្បី​ចាត់ការ​បន្ត​៕

12316279_447618962089866_1822666739585210834_n 12316200_447618928756536_1619613512616803495_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya