ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួស​ធ្ងន់​ទាំង​២​នាក់​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួស​ធ្ងន់​ទាំង​២​នាក់​ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ២០ លើ​ផ្លូវជាតិ​លេខ ២១ ចំណុច​បង្គោល​ភ្លើង NR 36 ស្ថិតិ​នៅក្នុង​ភូមិ​ព្រែក ស៊ឹង​.​ឃុំ​សំពៅ​ពូន​.​ស្រុក​កោះធំ​។ មាន​កើត​ករណី​គ្រោះ​ចរាចរណ៍​ផ្លូវគោក​
​មួយ​រវាង ម៉ូតូ និង ម៉ូតូ ដែល​មាន​ទិស ដៅ​បញ្ច្រាស់​គ្នា បង្ក​ធ្វើអោយ​រង​របួសធ្ងន់ អ្នកបើកបរ ទាំងសងខាង និង​ខូចខាត ម៉ូតូ​ធ្ងន់ ទាំង​ពីរ​គ្រឿង​។​
១.​ឈ្មោះ ផល​. ភា រ៉ាក់ ភេទ ប្រុស​អាយុ ២០ ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅៗ​ភូមិ​កោះទៀវ​.​ខ​.​ឃុំ​សំពៅ​ពូន​.​ស្រុក​កោះធំ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី ២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1N 2145 អត់​កញ្ចក់​មើល​ក្រោយ អត់​ពាក់មួក​សុ​វត្តិភាព បើកបរ​មាន​ទិសដៅ​ពី​ជើង ទៅ ត្បូង ( តាខ្មៅ​.​ជ្រៃ​ធំ ) រងរបួស​ធ្ងន់ ទៅ​ព្យាបាល​របួស​នៅ ប្រទេស​វៀតណាម ។​
២.​ឈ្មោះ អឿន​.​ទូច ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅៗ​ភូមិ​ព្រែក​គង់​.​ឃុំ​សំពៅ​ពូន​.​ស្រុក​កោះធំ​.​បើកបរ​ម៉ូតូ​ម៉ាក ហុងដា សេ ១២៥ សេរី ២០០៩ ពណ៍ ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1J 1283 អត់​កញ្ចក់​មើល ក្រោយ អត់​ពាក់មួក​សុ​វត្តិភាព បើកបរ​មាន​ទិសដៅ​ពី ត្បូង ទៅ ជើង​( ជ្រៃ​ធំ​.​តាខ្មៅ ) រងរបួស​ធ្ងន់ ទៅ​ព្យាបាល​នៅ​ប្រទេស វៀតណាម ។​
​អ្នកបើកបរ​ម៉ូតូ​ទាំងពីរ បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន មិន​ប្រកាន់​ស្ដាំ​ដូចគ្នា ទើប​បណ្ដាលអោយ​បុក​គ្នា​ចំ​ពី មុខ​ពេញ​ទំហឹង​តែម្ដងទៅ​។ ករណី​នេះ​កំលាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង កើតហេតុ​សហការ ជាមួយ​កំលាំង​ប៉ុស្តិនគរបាល​រដ្ឋបាល​សំពៅ​ពូន ធ្វើការ​វាស់វែង តាម​និតិ​វិធី រួច​ប្រមូល មធ្យោបាយ​ដែល​ពាក់​ពន្ធ័​មក​រក្សាទុក នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​៕
12313696_551435448367388_1937870885580380122_n 12348160_551435435034056_1599849547209773517_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya