ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » បក្ខពួកក្មេង​ហិតកាវ​ចាប់រំលោភ ម្តាយ​មីង និង​ក្មួយស្រី​ទាំង​កណ្តាលថ្ងៃត្រង់​

បក្ខពួកក្មេង​ហិតកាវ​ចាប់រំលោភ ម្តាយ​មីង និង​ក្មួយស្រី​ទាំង​កណ្តាលថ្ងៃត្រង់​

​ កំពង់ឆ្នាំង ៖ ក្រុមក្មេងហិតកាវពីរនាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថ​កិច្ច​កាលពី​វេលា​ម៉ោង ១២​និង​១៥​នាទី ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ ​២០១៣ នៅចំណុចលើសំណង់​អគារ​ចាស់​មួយ​កន្លែង ដែល​មាន​កម្ពស់​៥​ជាន់ ស្ថិតនៅ​ក្នុងភូមិ​ប្រាំ​ជាន់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ចាប់រំលោភស្ត្រី​​២​នាក់ ម្តាយ​មីង និង​ក្មួយ ប៉ុន្តែ​មិនបាន​សម្រេច​។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ទី​១​មានឈ្មោះ ផុន សម្ផស្ស ហៅ​ជា អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ ទី​៤ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ទី​២​មានឈ្មោះ សុខ ប្រាក់ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ រ​.​ត​.​ណ អាយុ​២៥​ឆ្នាំ និង​ក្មួយ​ស្រី​ម្នាក់ទៀត​អាយុ​១១​ឆ្នាំ​។​

​ប្រភព​ខាងលើបាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​ មីង​ក្មួយ បាននាំគ្នា​ឡើងទៅ​កាន់​អគារ​ចាស់​កម្ពស់​៥​ជាន់​នោះ គឺដើម្បី​ទៅរក​ក្មួយប្រុស​ម្នាក់ទៀត​អាយុ​៨​ឆ្នាំ ដោយ​សង្ស័យ​ថា ក្មួយប្រុស​ម្នាក់​នោះមក​សម្ងំ​ប្រើប្រាស់​ថ្នាំញៀន​នៅទីនេះ​។ ពេល​ឡើងទៅ​ដល់​​ខាងលើ ស្រាប់តែ​បាន​ជួបនឹង​ជនសង្ស័យ​ទាំង​៣​នាក់ ហើយ​ពួកគេ​បានធ្វើ​សកម្មភាព​ចាប់ទាញ​សំពត់ បម្រុង​នឹងធ្វើសកម្មភាព​រំលោភ តែស្រ្តីរងគ្រោះ រើរបម្រះ ហើយស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នកជិតខាង​មកជួយ​ ទាន់ពេលវេលា​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃុំ​ខ្លួន ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​ តុលាការ​៕​

ដោយ៖ នាយភូ

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya