ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​យក​កូន​ចេញពី​សាលា ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​ឡាន​បុក​បាក់​ជើងឆ្វេង​ ​

ស្ត្រី​ម្នាក់​យក​កូន​ចេញពី​សាលា ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​ឡាន​បុក​បាក់​ជើងឆ្វេង​ ​

ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​មួយ​គ្រឿង​ទៅ​ឌុប​យក​កូន​ចេញពី​សាលារៀន​អន្តរជាតិ​ដេលី លុះ​ត្រលប់​មកវិញ​ជិះ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​មក​បុក បណ្តាលអោយ​បាក់​ជើងឆ្វេង ។​
​ហេតុការណ៍​កាលពី​វេលា​ម៉ោង ១០ និង ៤០​នាទី​ព្រឹក​ថ្ងៃទី ៨ ខែ​ធ្នូរ ឆ្នាំ​២០១៥ នៅមុខ​ច្រកចូល​សាលារៀន​អន្តរជាតិ​ដេលី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ថ្នល់​បំបែក សង្កាត់​ចោមចៅ ខណ្ឌ ពោធិ​សែន​ជ័យ ។​
​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ស្រី ធី អាយុ​២៨ មុខរបរ​លក់ដូរ មាន​ទីលំនៅ ផ្សារ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ចំណែក​តែ​កុង​រថយន្ត​កុងតឺន័រ​មានឈ្មោះ ណាត ឧត្តម អាយុ​២៧ ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ក្រាំង​ក្រួច ឃំ​ុ ស្កូ​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​
​តាម​សាក្សី​ពី​កន្លែងកើតហេតុ បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៍​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR -8577 ជិះ​ចេញពី​សាលា​អន្តរជាតិ​ដេលី ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​ផ្លូវលំ​) ឡើង​មក​ផ្លូវជាតិ​លេខ​៤ ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្ត្រី​រងគ្រោះ​បាន ស៊ីញ៉ូ​ឆ្លងផ្លូវ​បាន​បន្តិច ភ្លាម​នោះ​ក៏​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 3A 9049 ទិសដៅ​ពី​លិច​ទៅ​កើត​តាម​បណ្តោយ​ផ្លូវជាតិ​លេ​៤ បាន​ទៅបុក ចំ​ពាក់កណ្តាល​ម៉ូតូ បណ្តាល​គៀប​ជើង​ស្ត្រី​ខាងឆ្វេង​អូស​នឹង​ថ្នល់ បាក់ឆ្អឹង ចំណែក​កូនស្រី របស់​ស្ត្រី​រងគ្រោះ​អាយុ​ជាង ៥​ឆ្នាំ មិន​មាន​រងរបួស​អ្វី​ឡើយ​។​
​ក្រោយពេល​កើតហេតុ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​សម្រួល​ចរាចរ និង​បាន​ទាក់​ទៅ​រថយន្ត​សង្គ្រោះ ដឹង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។
​ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវបាន​នគរបាល​ជំនាញ​ចរាចរ​ខណ្ឌ​ធ្វើការ​វាស់វែង​យកទៅ​ទុក​នៅ​ផ្នែក​ចរាចរ​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​រងចាំ​ការដោះស្រាយ​៕
12310422_447418238776605_562152521380031220_n 12346396_447418382109924_3528953282006726390_n 12348044_447418222109940_5259713328305056101_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya