ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » លេច​ធ្លាយ​អំពើពុករលួយ រឿង​ប្រើ​លុយ​ដើម្បី​រក​ប៉ុស្តិ៍​ខ្លាញ់ ក្នុង​មន្ទីរ​អប់រំ​យុវជន និង​កីឡា ​

លេច​ធ្លាយ​អំពើពុករលួយ រឿង​ប្រើ​លុយ​ដើម្បី​រក​ប៉ុស្តិ៍​ខ្លាញ់ ក្នុង​មន្ទីរ​អប់រំ​យុវជន និង​កីឡា ​

ខេត្ត​ព្រះសីហនុ​៖ អំពើពុករលួយ​រឿង​ប្រើ​លុយ ដើម្បី​ស្វែងរក​ប៉ុស្តិ៍​ក្លាញ់​របស់​លោកគ្រូ អ្នកគ្រូ ព្រមទាំង​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​ព្រះសីហនុ ត្រូវបាន​បែកធ្លាយ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​។ អំពើពុករលួយ​ក្នុង​មន្ទីរ​អប់រំ​ខេត្ត​ព្រះសីហនុ ដែល​គេ​លាក់បាំង​យ៉ាង​ជិត ត្រូវបាន​បែកធ្លាយ បន្ទាប់​ពី​មន្ត្រី​អប់រំ​ជា​ច្រើន បាន​លើកគ្នា​ទៅ​មន្ទីរ​អប់រំ ដើម្បី​រក​ឈ្មោះ អ៉ឹម បូរិទ្ធ ឋានៈ​អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​បុគ្គលិក ដើម្បី​ទាមទារ​យក​លុយ​វិញ ក្រោយ​ការអន្តរាគមន៍​មិន​សម្រេច​ដូច​បំណង​។​
​ក្រុម​មន្ត្រី​ក្នុង​មន្ទីរអប់រំ ដែល​លើក​គ្នា​តវ៉ា​បាន​ប្រាប់ថា ពួកគេ​បាន​ចាញ់បោក​លោក អ៉ឹម បូរិទ្ធ មិន​តិច​ឡើយ ដោយ​អ្នកខ្លះ​អស់ ២០០​ដុល្លារ ទៅដល់​ពាន់​ដុល្លារ​ក៏​មាន ដើម្បី​ឲ្យ​បុគ្គល​នេះរ​ត់​ការផ្លាស់ប្តូ​រទី​កន្លែង​ធ្វើការ បង្រៀន ឬ ឡើង​កម្រិត​បង្រៀន​ជាដើម ។​ល​។ បន្ទាប់​ពី​អស់​លុយ​ហើយ​មិន​អាច​ធ្វើ​ការផ្លាស់​ទីកន្លែង​ធ្វើការ​បាន ឬក៏​កន្លែង​បង្រៀន ទើប​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នេះ លោកគ្រូ អ្នកគ្រូ​ជាច្រើន​អ្នក បាននាំគ្នា​ទៅ​មន្ទីរ​អប់រំ​ខេត្ត ដើម្បីរ​កលោក អ៉ឹម បូរិទ្ធ ទារ​លុយ​វិញ​។ ប៉ុន្តែ​លោក អ៉ឹម បូរិទ្ធ បដិសេធន៍​ថា​មិន​សង​ប្រាក់​ដែល​បាន​យក​នោះ​ទេ​។ មិន​ត្រឹមតែ​មិន​សង​លុយ​វិញ​នោះទេ ថែម​ទាំង​ពោល​ពាក្យ​ជាច្រើន​ថា «​ធម្មតា​មាន់​នៅលើ​ស្រូវ បើ​មិន​ស៊ី​ស្រូវ​ឬ​? បាន​តែ​ល្អមើល​ទេ មិនល្អ​ស៊ី​ទេ​, អ្នកដឹង​បានដឹង​»​។ «​ឋានៈ​ប៉ុន​លោក ដែល​ជា​អនុប្រធាន​ការិយាល័យ​មិន​អាច​ធ្វើ​អ្វី​បានឡើយ​។ សុខចិត្ត​ស្លាប់​ខ្លួនឯង មិន​ឲ្យ​ឪពុក​ម្តាយ​ស្លាប់​ទេ​»​។​
​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ លោកគ្រូ​ម្នាក់​មក​ពី​អនុវិទ្យាល័យ​បឹង​តា​ព្រហ្ម ក្នុង​ស្រុក​ព្រៃនប់ បាន​អះអាង​ថា បាន​ប្រគល់​ប្រាក់​ជូន​លោក អ៉ឹម បូរិទ្ធ ចំនួន ២០០​ដុល្លារ​មុន ជា​ថ្នូរ​រត់​ការ​បាន​មក​បង្រៀន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​វិញ ក្នុងពេល ដែល​ការផ្លាស់ប្តូរ បានសម្រេច​នឹង​ប្រគល់​បន្ថែម ២០០​ដុល្លារ​ទៀត​។ ដោយឡែក​លោកគ្រូ​ម្នាក់​ទៀត ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដូចគ្នា បានឲ្យដឹងថា លោក​បាន​ប្រគល់​ប្រាក់​ចំនួន ៥០០​ដុល្លារ ផងដែរ ជា​ថ្នូរ​ក្នុង​ការផ្លាស់ប្តូរ​ប្អូនថ្លៃ​ពី​ខេត្ត​កំពត ទៅ​ង្រៀន​ក្នុង​ក្រុង​ព្រះសីហនុ​។ នៅពេល​ការផ្លាស់ប្តូរ​បានសម្រេច​នឹង​ប្រគល់ ៣០០​ដុល្លារ​បន្ថែមទៀត​។​
​លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ បាន​ឆ្លើយ​បដិសេធន៍​ថា រូប​លោក​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​អំពើពុករលួយ​អស់ទាំង​នេះ​ទេ​។ លោក​បាន​បញ្ជាក់ថា ជា​រឿង​បុគ្គល ដែល​ឆ្លៀត​រកស៊ី​ក្រៅ​។ មិនតែប៉ុណ្ណោះ​លោក កែវ ឡាយ ក៏​បាន​បញ្ជាក់ថា រូបគាត់​បាន​ដាក់​វិន័យ​ដល់​បុគ្គល​នេះ​រួចហើយ ដោយ​ផ្ទេរ​ភារកិច្ច​ឲ្យទៅ​បម្រើ​ការងារ​នៅ ការិយាល័យ​អប់រំ​ក្រុងព្រះសីហនុ​វិញ ហើយ​បច្ចុប្បន្ន​នេះ មន្ទីរ​រង់ចាំតែ​ដី​ការផ្ទេរ​ភារកិច្ច​ផ្លូវការ​ពី​សាលាខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ​។​
​ជុំវិញ​បញ្ហា​ពុករលួយ​ដែល​កើត​ពេញបន្ទុក និង​ចាក់គ្រឹះ​ជាច្រើន​ឆ្នាំ​មក​ហើយ​នេះ បុគ្គលិក​មន្ទីរ​អប់រំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ឲ្យ លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ធ្វើ​កំណែរ​ទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​នេះ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​មន្ត្រី​ចុះ​មក​ស៊ើបអង្កេត​លើ​ករណី​នេះ​៕

12308622_551218478389085_8436072245954481575_n 12314038_551218515055748_1548957462109375660_n 12316128_551218475055752_2999297604506885225_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya