ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន ជនជាតិ វៀតណាម ១៤​នាក់ នៅ​ច្បារអំពៅ ​

ប៉ូលិស​ឃាត់ខ្លួន ជនជាតិ វៀតណាម ១៤​នាក់ នៅ​ច្បារអំពៅ ​

ភ្នំពេញ ៖​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥ កម្លាំង​នគរបាល អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ អ៊ុក ហៃ​សិលា ប្រធាន​នាយកដ្ឋាន​ប្រធាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ចុះ​ប្រមូល និង​ឃាត់ខ្លួន ប្រុស​ស្រី​ជនជាតិ​វៀតណាម ចំនួន​១៤​នាក់ នៅក្នុង​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​
​ជនជាតិ​វៀតណាម​១៤​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ មាន​ប្រុស​ចំនួន​៧ នាក់ និង​ស្ត្រី​ចំនួន​៧ នាក់ ក្រោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនេះ នឹង​ត្រូវ​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ប្រធាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅ​រសៀល​នេះ​ផងដែរ​៕

that-1054 that-1058

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya